ឃើញ​មនុស្ស​ពួន ស្មានតែសត្វ ​លើក​កាំភ្លើង​បាញ់​​បាក់​ភ្លៅ​ទាំង​២

ឃើញ​មនុស្ស​ពួន ស្មានតែសត្វ ​លើក​កាំភ្លើង​បាញ់​​បាក់​ភ្លៅ​ទាំង​២



ឧត្តរមានជ័យ​ ៖​ បុរស​ម្នាក់ ​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​បាក់​ភ្លៅ​ទាំង​សងខាង​ បន្ទាប់ពី​ត្រូវ​ជន​ម្នាក់ ​ដក​កាំភ្លើង​​​បាញ់​ ​ស្មាន​ថា​ ​​ជា​សត្វ​នោះ។

ហេតុការណ៍​នេះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុង​ភូមិ​​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​​មាន​ឈ្មោះ ជៀវ សិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ។ ចំណែក​ជន​បង្ក​ឈ្មោះ ហឹម រស់ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។

សមត្ថកិច្ច​បន្ត​ថា ​​ មុន​ពេល​កើតហេតុ មនុស្ស​៣​នាក់ ​រួម​ទាំង​ជនរងគ្រោះ ​បាន​ស្ពាយ​ឈើ​គ្រញូង​ ចុះ​ពីលើ​ភ្នំ មកដល់​ផ្លូវ​យុទ្ធសាស្ត្រ​ក្នុង​កន្លែង​កើត​ហេតុ​ស្ថិតនៅ​ខាងជើង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ។ ពេល​នោះ​ពួកគេ​បាន​ឃើញ​ភ្លើង​​ហ្គោម​របស់​ជន​បង្ក ស្មានថា សមត្ថកិច្ច​ក៏​នាំគ្នា​ពួន ដោយ​ជនរងគ្រោះ​ពួន​ម្នាក់ឯង​ម្ខាង​ផ្លូវ ឯ​២​នាក់​ទៀត​ពួន​ម្ខាង​ផ្លូវ។ លុះ​ជន​បង្ក​ដើរមក​ដល់​ឃើញ​គុម្ពោត​ព្រៃ​រង្គើ ស្មានថា​សត្វ​ក៏​បាញ់​សំដៅ​តែ​ម្តង ទើប​ដឹង​ថា មនុស្ស។ ពេលនោះ​២​នាក់​ទៀត​នៅ​ម្ខាង​ផ្លូវ​ក៏​ស្ទុះ​ទៅ​ចាប់​ជន​បង្ក​ ដល់​ឮ​ជនរងគ្រោះ​ស្រែក​អូយៗ ​ក៏​ស្ទុះ​ទៅ​មើល ​និង​នាំគ្នា​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ។ ចំណែក​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់៕
ឃើញ​មនុស្ស​ពួន ស្មានតែសត្វ ​លើក​កាំភ្លើង​បាញ់​​បាក់​ភ្លៅ​ទាំង​២

ឃើញ​មនុស្ស​ពួន ស្មានតែសត្វ ​លើក​កាំភ្លើង​បាញ់​​បាក់​ភ្លៅ​ទាំង​២