កុមារី​អាយុ​៥​ឆ្នាំ​ជូន​រថយន្ត Mercedes ដល់​ស្ត្រី​ម្នាក់​ជា​កាដូ​សម្រាប់​ធ្វើជា​គ្រូ​ដ៏​ពេញចិត្ត​របស់​នាង​

អ្នកគ្រូរបស់កុមារីអាយុ ៥ ឆ្នាំ ម្នាក់ នៅក្នុងប្រទេសគុយវ៉ែត បានរំភើបចិត្តជាខ្លាំង ដែលបានទទួលរថយន្ត Mercedes ១គ្រឿង ជាកាដូនៅបំណាត់ឆ្នាំសិក្សាថ្នាក់មេតេ្តយ្យ ។

កុមារី​អាយុ​៥​ឆ្នាំ​ជូន​រថយន្ត Mercedes ដល់​ស្ត្រី​ម្នាក់​ជា​កាដូ​សម្រាប់​ធ្វើជា​គ្រូ​ដ៏​ពេញចិត្ត​របស់​នាង​Noor Al Faris អង្គុយលើក្បាលរថយន្ត ដើម្បីរង់ចាំអ្នកគ្រូសំណព្វរបស់នាងចេញមកក្រៅ

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមារីឈ្មោះ Noor Al Faris ចង់ថ្លែងអំណរគុណដល់អ្នកគ្រូរបស់នាងឈ្មោះ Nadia ដែលគាត់បានជួយខ្នះខ្នែងដល់ការសិក្សានាង ក្រោយម្តាយរបស់នាងស្លាប់ ។

ក្មេងស្រីគួរឲ្យស្រឡាញ់នោះ បានបញ្ចុះបញ្ចូលម៉ារបស់នាង ឲ្យទិញរថយន្ត Mercedes ១គ្រឿង និងសរសេរថា “រថយន្តនេះគឺកាដូសម្រាប់អ្នកគ្រូសំណព្វចិត្តរបស់ខ្ញុំ Nadia” នៅលើកញ្ចក់មុខរថយន្ដ ។

ក្នុងអំឡុងថ្ងៃចុងក្រោយនៃចុងឆ្នាំសិក្សា, ម៉ារបស់នាងបើក Mercedes ចតនៅខាងក្រៅអគារសាលារៀន ហើយនាងតូច Noor អង្គុយរង់ចាំនៅលើក្បាលរថយន្ត ដើម្បី “ស្វាគមន៍” អ្នកគ្រូសំណព្វចេញមកក្រៅ ។

នាងតូចពិតជាសប្បាយចិត្តណាស់ ជាមួយប្រតិកម្មរបស់អ្នកគ្រូរបស់នាង ដែលគាត់បានរំភើបចិត្តជាពន់ពេកក្រៃ ជាមួយកាដូដ៏ធំធេងរបស់ Noor ។

យ៉ាងណាមិញ ប៉ារបស់ក្មេងស្រីរូបនោះនិយាយថា Nadia មានតួនាទីដ៏សំខាន់ ក្នុងការជួយលៃលកដោះស្រាយដល់កូនស្រីរបស់គាត់ និងបន្តដំណើរជាមួយជីវិតរបស់នាង បន្ទាប់ពីប្រពន្ធរបស់គាត់ស្លាប់ ៕