ចាហួយទឹកសណ្ដែកងាយស្រួលធ្វើ

គ្រឿងផ្សំ៖
ម្សៅទឹកសណ្ដែក 30 ក្រាម
ម្សៅក្រែម (Coffee mate) 15 ក្រាម
ស្ករស 15 ក្រាម
ទឹកក្ដៅ 350 ម.ល
ទឹកស៊ីរ៉ូប៍ 1 ស្លាប ព្រាបាយ
ម្សៅចាហួយ 5 ក្រាម
វិធីធ្វើ៖
១- ដាក់ខ្ទះលើចង្ក្រានក្ដៅ ចាក់គ្រឿងផ្សំទាំងអស់ចូល លើកលែងតែម្សៅចាហួយ។ កូរឱ្យរលាយគ្រឿងចូលគ្នា។
២- បន្ទាប់មកឆាម្សៅចាហួយទាល់តែរលាយ ហើយចាក់គ្រឿងផ្សំទាំងអស់ដែលបានធ្វើនៅជំហានទី 1 ចូលគ្នា ដាំឱ្យពុះ។
៣- រួចចាក់ទឹកចូលទៅក្នុងចានគោម 2 ដោយដួសពពុះចេញ។ ទុកឱ្យត្រជាក់ រួចយកទៅដាក់ក្នុងទូទឹកកក (អាចប្រើចានដែលមានរូបរាងស្អាតៗ និងប្លែកៗដាក់ទឹកចាហួយមុននឹងយកទៅក្លាស្សេបាន)៕

ប្រភព៖ iknow

  • ចាហួយទឹកសណ្ដែកងាយស្រួលធ្វើ已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ចំនេះដឹង
Tags: