ចាក់​សាំង​ដុត​សម្លាប់ខ្លួននៅ​ខេត្តស្វាយរៀង ព្រោះ​ខឹង​ម្តាយ​

6 Videos


រឿងរ៉ាវគួរឲ្យរន្ធត់បានកើតឡើង ដោយបុរសម្នាក់ដាច់ចិត្តទិញសាំងចំនួន ៣ លីត្រ មកចាក់ស្រោចលើខ្លួនហើយដុតធ្វើអត្តឃាតបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័មនៅយប់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៦ នេះ នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

P9

បងប្អូន និង អ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដន អាយុ ២៨ ឆ្នាំ មុខរបរជាអ្នករត់រ៊ឺម៉ក់កង់បី មានទីលំនៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ជនរងគ្រោះបានព្យាយាមចងកសម្លាប់ខ្លួន ២ ដងមកហើយ តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ ទើបតែពេលនេះបានសម្លាប់ខ្លួនដោយដុតខ្លួនឯងតែម្តង ។

ចាក់​សាំង​ដុត​សម្លាប់ខ្លួននៅ​ខេត្តស្វាយរៀង ព្រោះ​ខឹង​ម្តាយ​

មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយប្រាប់អ្នកជិតខាងថា ខ្លួនខ្មាសគេណាស់ ដោយសារម្តាយជំពាក់ប្រាក់អង្គការ និង ជំពាក់អ្នកស្រុកច្រើនពេក គ្មានលទ្ធភាពសងគេឡើយ ក្រោយពីត្អូញត្អែរដដែលៗច្រើន គេក៏សម្រេចចិត្តចាក់សាំងដុតសម្លាប់ខ្លួនតែម្តង ៕

                                                                                                  សុថាត់