កីឡាករ​ស្វីស​ម្នាក់​និយាយ​ថា​ « ខ្ញុំ​សង្ឃឹម​ថា​ Puma នឹង​មិន​ផលិត​ស្រោម​អនាម័យ​ទៅ​ចុះ​ »

កាលពីយប់មិញរវាងក្រុមជម្រើសជាតិស្វីសនឹងជម្រើសជាតិបារាំងកាលពីយប់មិញគឺបញ្ចប់ដោយលទ្ធផលស្មើគ្នា០ទល់នឹង០ ។ តែអ្វីដែលជាគួរឲ្យចាប់អារម្មណ៍នោះគឺអាវរបស់កីឡាករស្វីសដល់ទៅ៤រូបត្រូវរហែកក្នុងការប្រកួត ដែលមើលទៅអាវដូចជាផុយមែនទែន ។

យ៉ាងណាក្រោយពីការប្រកួតចប់ខ្សែបម្រើស្លាបរបស់ជម្រើសជាតិស្វីសមួយរូបគឺកីឡាករ Xherdan Shaqiri  បាននិយាយពាក្យមួយឃ្លាថា « ខ្ញុំសង្ឃឹមថា Puma នឹងមិនផលិតស្រោមអនាម័យទៅចុះ » ដែលមានន័យថាអាវរបស់ Puma ដែលផលិតសម្រាប់ពួកគេវាមានគុណភាពអន់ ។

ក្រោយពីបានលឺនូវអ្វីដែល Shaqiri បាននិយាយខាងក្រុមហ៊ុនក៏បានឆ្លើយតបវិញផងដែរថា « ក្រុមដែលពាក់អាវ Puma ចំនួន៥ក្រុមបានឆ្លងកាត់ការប្រកួត១០ប្រកួតទៅហើយក្នុងព្រឹត្តិការណ៍នេះគ្មានបញ្ហានោះទេ តែយ៉ាងណាពួកយើងពិតសោកស្ដាយចំពោះអ្វីដែលបានកើតឡើង បច្ចុប្បន្នពួកយើងកំពុងស្វែងរកមូលហេតុដែលធ្វើមានបញ្ហាបែបនេះ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​ស្វីស​ម្នាក់​និយាយ​ថា​ « ខ្ញុំ​សង្ឃឹម​ថា​ Puma នឹង​មិន​ផលិត​ស្រោម​អនាម័យ​ទៅ​ចុះ​ »已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កីឡា
Tags: