សហគ្រាសហ្គោដហៀលកម្ពុជា សម្ភោធផលិតផល ថ្មពិលម៉ាក GP

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២0 មិថុនា ២០១៦ សហគ្រាសហ្គោដហៀលកម្ពុជាបានប្រារព្ធពិធីសម្ភោធជា ផ្លូវការនូវផលិតផលថ្មពិលម៉ាក GP មកកាន់ទីផ្សារប្រទេសកម្ពុជាដែលប្រារព្ធឡើងនៅសណ្ឋាគារ Inter-continental។

ដោយមើលឃើញសក្តានុពលសេដ្ឋកិច្ចកម្ពុជាដែលមានកំរិត នៃការកើនឡើងខ្លាំងពោលគឺក្នុងរង្វង់ ៧ភាគរយក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ, សហគ្រាសហ្គោដហៀលកម្ពុជា បាននាំចូលផលិផលថ្មពិលម៉ាក GP ដើម្បីបំពេញតំរូវការក្នុងជីវភាពរស់នៅ ក៏ដូចជាការប្រកបរបរអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋកម្ពុជា និងជាផ្នែកមួយដើម្បី ជួយជំរុញសេដ្ឋកិច្ចកម្ពុជាអោយកាន់ រីកចំរើនថែមទៀត។ ជាងនេះទៅទៀត ថ្មពិលម៉ាក GP ជាថ្មពិលមានគុណភាពខ្ពស់ ធន់ និងកាន់ថ្មបានយូរជាងថ្មពិលដទៃទៀត ដែលអាចជួយសន្សំសំចៃ ដល់អ្នកប្រើប្រាស់បានយ៉ាងច្រើន។ 

លោកអូនគាត អគ្គនាយកសហគ្រាសហ្គោដហៀលកម្ពុជា បានមានប្រសាសន៍ថា៖ “ហ្គោដហៀលមានវត្តមានរយៈ ពេល២៣ឆ្នាំហើយនៅកម្ពុជាដោយ រីកចំរើនពីក្រុមហុ៑នចែកចាយតូច មួយទៅជាក្រុមហុ៑នចែកចាយធំ បំផុតទាំងបីក្នុងប្រទេសកម្ពុជា។ យើងរីករាយណាស់ ដែលទទួលបានសិទ្ធចែកចាយផ្តាច់មុខ ថ្មពិលម៉ាក GP ដែលជាផលិតផលមួយទៀត ក្នុងចំណោមផលិតផល ជាច្រើនរបស់យើង។ ហ្គោដហៀល តែងតែផ្តល់អទិភាពទៅលើម៉ាកសញ្ញា ដែលមានគុណភាពជាជាងប្រាក់ចំណេញ។ នេះប្រហែលជាហេតុផល សំខាន់មួយដែលធ្វើអោយ រីកចំរើនទៅមុខជានិច្ច។
រោងចក្រថ្មពិលម៉ាក GP គឺជារោងចក្រថ្មពិលដ៏ធំបំផុតមួយនៅលើពិភពលោក ដែលមានក្រុមការងារដ៏អស្ចារ្យ ដែលធើ្វការអិតឈប់ឈរលើការពង្រឹងគុណភាពថ្មពិល។ ហេតុដូច្នេះហើយ បានជាក្រុមហុ៑នផលិតបានថ្មពិល មានគុណភាពខ្ពស់គ្រប់ប្រភេទទាំងអស់។” 

ថ្មពិលម៉ាក GP ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៤ ដោយមានការិយាល័យកណ្តាលជាសកលនៅទីក្រុង ហុងកុង ហើយបាន វិវត្តជាបន្តបន្ទាប់រហូតក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មពិលនៅ ទូទាំងសកលលោក។ ផលិតផលប្រកប ដោយភាពច្នៃប្រឌិតបានជួយអោយក្រុមហ៊ុននេះ មានភាពនាំមុខគេក្នុងវិស័យថ្មពិល និងជួយជំរុញដល់ឧស្សាហកម្មថ្មពិលអោយឆ្ពោះ ទៅមុខផងដែរ។ ក្រុមហ៊ុននេះមានបុគ្គលិកប្រមាណ ៥,៩០០ នាក់នៅទូទាំងសកលលោក ជាមួយនឹងលទ្ធផលលក់ប្រចាំឆ្នាំ ៥៥០ លានដុល្លារនៅក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ន ថ្មពិលម៉ាក GP គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មពិល និងថ្មពិលសាកថាមពលឡើងវិញបានដ៏សំខាន់មួយរបស់ពិភពលោក។
 • នៅអឺរ៉ុប ថ្មពិលម៉ាកGP គឺជាម៉ាកសញ្ញា ថ្មពិលដែលលក់ដាច់លេខ១ នៅក្នុងប្រទេសរុស្ស៊ី និងជាស្លាកសញ្ញាថ្មពិល ដែលអាចសាកថាមពលឡើងវិញ ដែលលក់ដាច់បំផុតនៅបណ្តាប្រទេស ជាច្រើនក្នុងទ្វីបអឺរ៉ុប។
• នៅតំបន់អាស៊ី ថ្មពិលម៉ាកGP គឺជាក្រុមហ៊ុនផលិតថ្មពិលធំបំផុតទី២នៅក្នុងប្រទេសចិន។
• នៅទីក្រុងហុងកុង ថ្មពិលម៉ាកGP គឺជាម៉ាកសញ្ញាផលិតផល អាល់កាឡាំង ថ្មពិល & ឆ្នាំងសាក លេខ១រយៈពេល១២ ឆ្នាំជាប់ៗគ្នា។

គួរបញ្ជាក់ថា សហគ្រាសហ្គោដហៀលកម្ពុជា បានប្រតិបត្តិការតាំងពី១៩៩១ ក្រោយការចុះហត្ថលេខាជាផ្លូវការ ដើម្បីចាប់ផ្តើមការលក់ និងចែកចាយនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីស្គាល់ច្បាស់ពី សក្តានុពលនៃតម្រូវការ ប្រើប្រាស់របស់ប្រជាជនកម្ពុជាចំពោះផលិតផលគុណភាពខ្ពស់ តម្លៃសមរម្យ។ តាមរយៈទស្សនវិស័យ បេសកកម្ម និងតម្លៃនៃការយកចិត្តទុកដាក់ សហគ្រាសហ្គោដហៀល បានបង្កើតកេរ្តិ៍ឈ្មោះជាក្រុមហ៊ុនលក់ និងចែកចាយឈាន មុខគេមួយក្នុងប្រទេសកម្ពុជា ដោយនាំមកនូវផលិតផលគុណភាពខ្ពស់ និងបំពេញបាននូវការប្តេជ្ញារបស់យើង ចំពោះម្ចាស់ភាគហ៊ុនទាំងអស់។ បច្ចុប្បន្ន សហគ្រាសហ្គោដហៀលគឺជាភ្នាក់ងារចែកចាយផ្តាច់មុខនូវម៉ាកសញ្ញាផលិតផលអន្តរជាតិជាច្រើន ដែលទទួលបានពីដៃគូអាជីវកម្ម។
សហគ្រាសហ្គោដហៀល ជឿជាក់ថាកម្ពុជាគឺជាទីផ្សារ ដ៏ល្អមួយសម្រាប់ការវិនិយោគ ហើយយើងមានគំនិតសុទិដ្ឋិ និយមចំពោះការលូតលាស់ របស់ប្រទេសនេះក្នុងពេលអនាគត។ ហេតុដូចនេះ យើងនឹងបន្តវិនិយោគ ដើម្បីកសាងក្រុមហ៊ុនលក់ និងចែកចាយលំដាប់ថ្នាក់ ពិភពលោកមួយនៅកម្ពុជា។ យើងនឹងបន្តពង្រឹងវត្តមាននៅកម្ពុជាតាមរយៈការពង្រីក ម៉ាកសញ្ញាអាស្រ័យលើបណ្តាញ ចែកចាយរបស់យើង និងជំរុញសមត្ថភាពប្រតិបត្តិការ របស់យើងអោយកាន់តែប្រសើរ។ ដោយផ្តោតសំខាន់លើការយល់ដឹង និងការបំពេញតម្រូវការរបស់អតិថិជន នៅកម្ពុជា យើងនឹងបន្តកសាងបន្ថែមពីលើការ ខិតខំប្រឹងប្រែង និងសមិទ្ធិផលចាស់ៗរបស់យើង ដើម្បីនាំសហគ្រាសហ្គោដហៀល ឆ្ពោះទៅកាន់ចំណាត់ថ្នាក់ កំពូលក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សហគ្រាសហ្គោដហៀលកម្ពុជា សម្ភោធផលិតផល ថ្មពិលម៉ាក GP

សហគ្រាសហ្គោដហៀលកម្ពុជា សម្ភោធផលិតផល ថ្មពិលម៉ាក GP

សហគ្រាសហ្គោដហៀលកម្ពុជា សម្ភោធផលិតផល ថ្មពិលម៉ាក GP

សហគ្រាសហ្គោដហៀលកម្ពុជា សម្ភោធផលិតផល ថ្មពិលម៉ាក GP