មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

រាជធានី​ភ្នំពេញ ៖ ជា​មោទនភាព​ដែល​ជា​តម្លៃ​ធំធេង​មួយទៀត​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល បន្ទាប់​ពី​យើង​បាន​ទទួល​ជ័យ​លា​ភី​ពានរង្វាន់​ថ្មី​ៗ​ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ ទេសចរណ៍ (TripAdvisor) ដែល​ទីក្រុង​សៀមរាប​បាន​ឈ្នះ​ជា «គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Siem Reap as the Best Destination in Asia 2016» និង​ប្រាសាទអង្គរវត្ត បាន​ឈ្នះ​ជា «ប្រាសាទ​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Angkor Wat as the Best Landmarks in Asia 2016» ។

ផ្តើម​ពី​នោះ ហើយ​កាន់តែ​មោទនភាព​ថែម​ទៀត​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ត្រូវ​ទទួល​នូវ​ជ័យ​លា​ភី​ពានរង្វាន់ «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦ Cambodia – the World Best Tourist Destination for 2016» ដែល​នឹង​ត្រូវ​ប្រគល់​ដោយ ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ហើយ​ពិធី​ប្រគល់​នេះ​នឹង​រៀបចំ​ជា​ផ្លូវការ​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៦ នេះ ។

សូម​ជម្រាប​ថា ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងទេសចរណ៍ បាន​អញ្ជើញ​គណៈប្រតិភូ​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ចំនួន​៥​រូប ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ Mr. Anton Caragea ប្រធាន​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម នៃ​សហភាព​អឺរ៉ុប មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ផ្តល់​ជ័យ​លា​ភី​ពានរង្វាន់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា «​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៦ Cambodia – the World Best Tourist Destination for 2016» ព្រមទាំង​ប្រកាស «​កម្ពុជា ជា​គោលដៅ​វប្បធម៌​ពេញ​និយម​សម្រាប់​ឆ្នាំ​២០១៦ The Favorite Cultural Destination for 2016» ថែម​ទៀត ។

មន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៥ ដោយ​មាន​សមាជិក​មក​ពី​ប្រទេស​ទាំង​២៧​ក្នុង​សហគមន៍​អឺរ៉ុប ។ ក្រុមប្រឹក្សា​នេះ​គឺជា​ស្ថាប័ន​ចាស់​ជាងគេ និង មាន​សារៈសំខាន់​ក្នុង​សហគមន៍​អឺរ៉ុប ដែល​មាន​ជំនាញ​លើ​វិស័យ​ស្រាវជ្រាវ និង ផ្សព្វផ្សាយ​ទេសចរណ៍ ដោយ​មាន​ទីផ្សារ​អតិថិជន​រហូត​ដល់​៨០០​លាន​នាក់​ក្នុង​ទូ​ទាំង​សហគមន៍​អឺរ៉ុប ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា​​​​​​​​​។

ជាការពិតណាស់ តាមរយៈ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែបាន​​ពិនិត្យ​ទៅលើ​ស្ថានភាព​ផ្ទៃដី ក៏​បាន​រក​ឃើញ​អាណាចក្រ​ទីក្រុង​បុរាណ​ដ៏​ស្កឹមស្កៃ ដែល​បង្កប់​ក្នុង​​ព្រៃអង្គរ​វត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទីក្រុង​បុរាណ​ទាំងនោះ​ ត្រូវ​គេ​ដឹង​ថា បាន​កសាង​តាំងពី​សតវត្ស​ន៍ទី​១២​មក​ម្ល៉េះ ។

បុរាណ​វិទូ​បាន​រក​ឃើញ​ទីក្រុង​ជា​ច្រើន ដែល​មិន​បាន​មាន​កំណត់​ត្រា​ពី​មុន​មក នៅ​ក្នុង​ឯកសារ និង​មាន​អាយុកាល​ចន្លោះ​ពី​៩០០​ឆ្នាំ ទៅ​១៤០០​ឆ្នាំ នៅ​ទីក្រុង​អង្គរ ។ ទីក្រុង​បុរាណ​ទាំងនោះ ខ្លះ មាន​ទំហំ​ធំ​ជាង​ទីក្រុង​បច្ចុប្បន្ន​ទៅ​ទៀត ។

ការ​ស្រាវជ្រាវ​រក​គឺ​ដឹកនាំ​ដោយ​លោក​ដុក​ទ័​រ Damian Evans រួម​ជាមួយ​សាកលវិទ្យាល័យ​នៃទីក្រុង​ស៊ី​ដ​នី​នេះ បាន​ធ្វើ​នៅ​ឆ្នាំ​២០១៥ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឡាស៊ែ​ពិនិត្យ​មើល ស្ថានភាព​ផ្ទៃដី ដែល​អាច​ឱ្យ​យើង​ឃើញ​សភាព​គ្រប់យ៉ាង​នៅ​លើ​ផ្ទៃផែនដី ។ គេ​បានឃើញ​មាន​ប្រាសាទ​ផ្លូវ និង​ប្រព័ន្ធ​ទឹក​ខ្វាត់ខ្វែង​នៅ​ក្នុង​ព្រៃ​ក្បែរ​អង្គរវត្ត ។

លោក​ដុក​ទ័​រ Damian Evans បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​នេះ គឺ​អាច​ទាញ​សេចក្តីសន្និដ្ឋាន​ថា យើង​មិន​ដែល​ធ្លាប់​គិតដល់​ថា មនុស្ស​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ ដែល​នៅ​ជុំវិញ​គេ​ដល់​ថ្នាក់​នេះ​សោះ​។អ្នកជំនាញ​ផែ្ន​ក​បុរាណវិទ្យា​លោក David Chandler ជឿ​ថា របក​គំហើញ​នេះ ជា​ជំហាន​មួយ​យ៉ាង​សំខាន់ ដែល​អាច​ឱ្យ​យើង​ដឹង​ពី​ការ​រីក​ចម្រើន និង​ការ​ថយ​ចុះ​ឥទ្ធិពល​របស់​សម័យ​អង្គរ​ឱ្យ​កាន់​តែ​ច្បាស់លាស់ ​។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី

មោទនភាព​ជាតិខ្មែរ ! ក្រុង​សៀមរាប និង អង្គរវត្ត ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី