ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​

6 Videos


អ្នកនាង ចន ច័ន្ទលក្ខិណា បានហៅគូស្នេហ៍របស់ខ្លួនពេញៗមាត់ថា «ប្តី» បើទោះបីជានាងមិនទាន់រៀបការ ទៅតាមផ្លូវច្បាប់ក្តី។ នៅយប់ថ្ងៃទី ២០ ខែមិថុនានេះ ចន ច័ន្ទលក្ខិណា បានចំណាយពេលវេលាជាមួយគូស្នេហ៍របស់ខ្លួនដើម្បីឆ្លងថ្ងៃកំណើតយ៉ាងស្ងប់ស្ងាត់ និង សប្បាយរីករាយ ។

P9

កាលពីប៉ុន្មានថ្ងៃមុនមានមិត្តភក្តិសិល្បៈជាច្រើនធ្វើខួបកំណើតយ៉ាងភ្ញាក់ផ្អើលដល់ ចន ច័ន្ទលក្ខិណា ដល់ ទីកន្លែងនាងថតរឿង ធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយឡែកយប់ម៉ិញ នាងបានចំណាយពេលវេលាយ៉ាងផ្អែមល្ហែមឆ្លងថ្ងៃកំណើតជាមួយមនុស្សដែលខ្លួនស្រលាញ់ ។

ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​

កាលពីឆ្នាំមុន គូស្នេហ៍របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានផ្តល់ជាកាដូខ្សែកពេជ្រមួយឈុតដល់នាង ដោយឡែកនៅឆ្នាំនេះខុសប្លែកពីឆ្នាំមុន អ្នកទាំងពីរមិនបង្ហាញភាពស្និទ្ធស្នាល ឬ ធ្វើពិធីធំដុំដូចជាពេលមុន នោះទេ។ ផ្ទុយទៅវិញ អ្នកទាំងពីរធ្វើពិធីនោះជាលក្ខណៈសាមញ្ញបំផុត គ្រាន់តែញុំាអាហារជុំគ្នា សូម្បីតែកាដូក្នុងថ្ងៃកំណើតក៏មិនបាន បង្ហាញឲ្យទស្សនិកជនបានឃើញដូចកាលពីឆ្នាំមុនដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃចំណងស្នេហ៍ ចន ច័ន្ទលក្ខិណា កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗ មិនថាចូលរួមពិធីអ្វីនោះទេ អ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចូលរួមជានិច្ច ៕ អាលីណា

ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​
ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​
ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​
ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​
ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​
ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​
ច​ន ច័ន្ទ​លក្ខិណា ធ្វើ​ខួបកំណើត​ស្ងាត់ៗ​ជាមួយ​គូស្នេហ៍​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត