អ្នក​គួរតែ​ធ្វើ​រឿង​2​យ៉ាង​នៅ​ពេល​ចាប់ផ្ដើម​ការងារ​ថ្មី​ដំបូង

ក្នុង​នាម​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​យីហោ Yum តាំងពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៥ មក លោក David Novak បាន​ប្រែក្លាយ​ក្រុមហ៊ុន PepsiCo ជា​ក្រុមហ៊ុន​នាំមុខ​គេ​នៅ​លើ​សកលលោក ក្នុង​ឧស្សាហកម្ម fast-food តាម​រយៈ​យីហោ KFC, Taco Bell និង Pizza Hut ។

នៅ​ពេល​លោក​បាន​ចូល​និវត្តន៍​ដោយ​លាលែង​ពី​តំណែង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន Yum នា​ខែឧសភា​កន្លង​មក លោក​បាន​បន្សល់​ទុក​នូវ​កេរដំណែល​ភោជនីយដ្ឋាន​៤១.០០០​កន្លែង​នៅ​ទូ​ទាំង​១២៥​ប្រទេស​លើ​សកលលោក និង​មាន​មូលធន​ទីផ្សារ​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ ។

កាលពី​ពេល​ថ្មី​ៗ​នេះ លោក Novak បាន​ប្រាប់​ដល់​សារព័ត៌មាន Business Insider នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ជា​កន្លែង​ដែល​លោក​បាន​ពិភាក្សា​ពី​សៀវភៅ និង​មេរៀន​ល្អ​បំផុត​នៃ​អាជីព​របស់​លោក ។

លោក​បាន​ពន្យល់​ថា ខណៈ​ពេល​ដែល​លោក​បាន​ក្លាយជា​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន PepsiCo នៅ​ក្នុង​ឆ្នាំ​១៩៩៤ លោក​ទទួល​បាន​បទ​ពិសោធន៍​ការងារ​ពី​ផ្នែក​ទីផ្សារ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ពី​កេរ្តិ៍ឈ្មោះ​របស់​លោក ។

នៅ​ពេល​ដែល​ទទួល​បាន​តួនាទី​ថ្មី មិន​ថា​នៅ​ក្រុមហ៊ុន​របស់​អ្នក​កំពុងធ្វើការ ឬ​នៅ​ក្រុមហ៊ុន​ថ្មី​ទេ គឺ​មិន​ត្រូវធ្វើ​គម្រោង​ធំ​ៗ​ឡើយ ពោល​គឺ​អ្នក​ត្រូវ​តែ​រៀន​ពី​មូលដ្ឋាន​ការងារ​ជា​មុន​សិន មុន​នឹង​បន្ត​ធ្វើ​ការងារ​ផ្សេង​ៗ​ទៀត ។

លោក​ថា ៖ « គំនិត​ផ្តួចផ្តើម​ទីផ្សារ​ថ្មី គឺ​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​មាន​ប្រតិបត្តិ​ករ​ដើរ​តាម​ជាមួយ​ទេ អ្នក​នឹង​មិន​អាច​ធ្វើការ​លក់​បន្ថែម និង​រក​លុយ​បាន​ឡើយ » ។

លោក Novak បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​តួនាទី​ពី​ទីផ្សារ ទៅ​ជា​ប្រតិបត្តិ​ករ គឺ​មានការ​ពិបាក​ខ្លាំង​ណាស់ ហើយ​លោក​បាន​រក​ឃើញ​ថា ចម្លើយ​ដែល​លោក​ត្រូវការ គឺ​ក្រុមហ៊ុន ដែល​គ្រប់​ក្រុមហ៊ុន​ទាំងអស់​ពោរពេញ​ទៅ​ដោយ​អ្នកជំនាញ ។ វា​គ្រាន់តែ​ជា​រឿង​ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ នៅ​ពេល​ដែល​អ្នក​ចាំបាច់​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​មិន​អាច​ស្វែងរក​ដោយ​ខ្លួនឯង ។

ជាក់ស្តែង នៅ​ក្នុង​តួនាទី​ជា​ប្រធាន​ប្រតិបត្តិ លោក​បាន​សិក្សា​បន្ថែម​ពី​ប្រវត្តិ​របស់​ក្រុមហ៊ុន , អ្នក​ដែល​មានបទពិសោធន៍​២៥​ឆ្នាំ​, អតិថិជន​របស់​លោក​ចង់បាន​, ត្រូវការ​ក្រុម​បម្រើ​សេវាកម្ម​អតិថិជន និង​យល់​ពី​របៀប​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ដឹក​ទំនិញ​ដោយ​ខ្លួនឯង ។ 

ទន្ទឹម​នឹង​នេះ លោក​ថា ៖ « ខ្ញុំ​តែងតែ​ប្រាប់​ទៅ​មនុស្ស​ទាំងឡាយ​ថា វត្ថុ​ដែល​ល្អ​បំផុត គឺ​អ្នក​ត្រូវ​តែ​ហ៊ាន​សួរ​សំណួរ​ជា​ច្រើន ។ វិធី​នៃ​ការ​សួរ​នេះ អ្នក​ត្រូវ​តែ​គ្រប់គ្រង​ការ​សួរ​ឲ្យ​បាន​ល្អ​បំផុត បន្ទាប់​ពី​អ្នក​បាន​ធ្វើ​ការងារ​នោះ​មួយ​រយៈ ពោល​គឺ​នៅ​ពេល​ដែល​អ្នក​គិត​ថា អ្នក​គួរតែ​សួរ​ពី​វា ហើយ​ការ​សួរ​សំណួរ​នេះ គឺ​ពិតជា​វិធី​មួយ​ដែល​ល្អ​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់នោះ​ដឹង​ថា ពួក​គេ​ចាំបាច់​ត្រូវការ​អ្វី ហើយ​អ្នក​ក៏​អាច​ឲ្យ​តម្លៃ​លើ​អ្វី​ដែល​អ្នក​បាន​និយាយ​ផង​ដែរ ។ ខ្ញុំ​បាន​សិក្សា​ឃើញ​ថា វិធី​ដែល​ល្អ​បំផុត​នៅ​ក្នុង​ការ​លើកទឹកចិត្ត គឺ​ស្តាប់​ពួក​គេ​និយាយ » ៕