ជំនន់​​ទឹក​ភ្លៀង​​​ អ្នក​ស្លាប់កើន​ដល់​​៤៣នាក់​

កាលពី​ម្សិលមិញ​​មានការ​ចុះ​ផ្សាយ​ថា ​ដោយសារ​​​បាក់​ដី​ ក្រោយ​ពី​​មាន​ទឹកជំនន់​ជន់​យ៉ាង​ខ្លាំង​​នៅប្រទេស​​ឥណ្ឌូ​នេ​ស៊ី ធ្វើ​ឱ្យ​​មនុស្ស​៣៥​នាក់​បាន​​ស្លាប់ របួស​ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់​​ទៀត ​ដែល​សរុប​នៅ​ពេល​នេះ គឺ​​​មាន​អ្នក​ស្លាប់​បាន​​កើន​ដល់​៤៣​នាក់​ហើយ​ ។

​​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​​បាននិង​​កំពុង​តែ​ស្វែងរក​​តាម​ផ្ទះ​ និង​អគារ​ដែល​បាន​​ខ្ទេច​ខ្ទីរ​ដោយ​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ និង​ប្រដាប់​គាស់​កកាយ ដើម្បី​​រក​​មនុស្ស​១៩​នាក់​ ​ដែល​​​កំពុង​​បាត់​ខ្លួន ។

លោក​ Sutopo Purwo Nugroho អ្នកតំណាង​ភ្នាក់ងារ​ប្រឆាំង​គ្រោះ​ធម្មជាតិ​​បាន​ប្រាប់​ថា មនុស្ស​៤៣​នាក់​​ត្រូវ​​ដឹង​ថា បាន​​បាត់បង់​ជីវិត ១៩​នាក់​បាន​បាត់​ខ្លួន និង​១៤​នាក់​កំពុង​​រង​របួសធ្ងន់​ ។ លោក​​​បន្ត​ថា ផ្ទះ​រាប់រយ​ត្រូវ​បាន​​ខូចខាត​ទាំង​ស្រុង ខ្លះ​ទៀត​ខ្ទេច​​រាប​ដល់​​ដី​ ។

លោក​ក៏​បាន​​បញ្ជាក់​​ថា ទឹ​ក​ជំនន់​នេះ​​​បង្ក​ឡើង​ដោយសារ​ភ្លៀង​ខ្លាំង​ខុស​រដូវ ​។ កោះ​ជ្វា​ ដែល​ជា​ផ្នែក​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បើ​តាម​​ត្រូវ​ គឺ​ត្រូវ​ចូល​រដូវវស្សា​ហើយ ​ពេល​ភ្លៀង​ខ្លាំង​ជោកជាំ​បែប​នេះ​​​ ។ លោក​ថា ភ្លៀង​នេះ​នឹង​បន្ត​ធ្លាក់​ទៀត​ពេញ​មួយ​ខែ​នេះ ហើយនឹង​មា​នការ​បាក់​ដី​ និង​ជំនន់​ជា​បន្តបន្ទាប់​ទៀត​ ។

លោក​បាន​បន្ទោស​ទៅ​លើ​ថ្នាក់លើ​​ដែល​គ្រប់គ្រង​តំបន់​​នោះ ព្រោះ​លោក​បាន​ប្រកាស​អាសន្ន​រួច​ហើយ​ តាំងពី​មុន​ពេល​ជួប​រឿង​​បែប​នេះ តែ​មិនឃើញ​មាន​​វិធាន​ការណ៍​ការពារ​ពី​ថ្នាក់លើ​សោះ​ ។