សួង សុខារ៉ានីត ផ្ញើ​សារ​ទារ​លុយ​ពី អតីត​តារា​ចម្រៀង សន សុម៉ាឡែន ​ត្រូវ​នាង​ជេរ​កប់ៗ​មាត់​ថា ជា​ស្រី​លក់​ខ្លួន និង​គំរាម​ប្ដឹង​ដាក់​គុក

(ភ្នំ​ពេញ)៖ ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ទស្សនិកជន និងអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម​ហ្វេសប៊ុក ខណៈ​នៅសុខៗ ស្រាប់តែផ្ទុះ​រឿងរ៉ាវជេរ​ហែកហួរគ្នា រវាងតារាតារាសម្តែង កញ្ញា សួង សុខារ៉ានីត ជាមួយអតីតតារាចម្រៀង អ្នកស្រី សន សុម៉ាឡែន បង្កកា​រចាប់រម្មណ៍ខ្លាំង ពីសំណាក់មជ្ឈដ្ឋានមហាជន នៅលើបណ្តាញសង្គមហ្វេសប៊ុក។ អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះបន្ថែមទៀតនោះ គូភាគីជម្លោះគឺអ្នកស្រី សន សុម៉ាឡែន ថែមទាំងបានគំរាមដាក់ពាក្យប្ដឹង ចំពោះតារាសម្ដែង សួង សុខារ៉ានីត ទៀតផង បន្ទាប់ពីកំហឹងកាន់តែពុះកញ្ជ្រោលឡើង។

ចំពោះដំណើរដើមទង នៃការផ្ទុះជម្លោះបែកផ្សែង រវាងតារាស្រី កញ្ញា សួង សុខារ៉ានីត ជាមួយអតី​តតា​រា​ចម្រៀងអ្នកស្រី សន សុម៉ាឡែន គឺកើតឡើងភ្លាមៗ បន្ទាប់ពីភាគីកញ្ញា សួង សុខារ៉ានីត ឃើញ​អ្នកស្រី សន សុម៉ាឡែន បាន​បង្ហាញវត្តមាន ជាមួយការចូលរួមសួរសុខទុក្ខជំងឺ របស់លោក​ ខ្យ​ង ស្វាមីតារាកំប្លែងអ្នកនាង កា​​តុ ថែមទាំងបានផ្តល់ថវិកា ចំនួន២០០ដុល្លារ ដើម្បីជួយសម្រួ​ល​ដល់​ការខ្វះខាត របស់លោក ខ្យ​ង ផងដែរ។ ប៉ុន្តែគ្រានោះស្រាប់តែ កញ្ញា សួង សុខារ៉ានីត បាន​ផ្ញើរតាមហ្វេសប៊ុក បកអាក្រាតនឹងទាលុយពីអ្នកស្រី សន សុម៉ាឡែន ជាសាធារណៈ ដែលបានជំពាក់នាង។

តាមរយៈខ្លឹមសារ ដែលត្រូវបានតារាសម្តែងស្រី កញ្ញា សួង សុខារ៉ានីត បានបង្ហោះផ្តាំផ្ញើរ ទៅអ្ន​ក​ស្រី សន សុម៉ាឡែន បានលើកឡើងថា «ជំរាបសួរបង ឡែន ជាទីគោរព ការធ្វើបុណ្យពិតជាល្អ តែសូមបងខ្ចីលុយខ្ញុំប្រាំរយដុល្លារ (500$) កាលពីឆ្នាំ២០១៣ឆ្នាំមុន ខ្ញុំសូមជំរាបដល់បង​ សូ​មជួយមកសងលុយខ្ញុំវិញផង!» ។

ឆ្លើយតបចំពោះការលើកឡើង ខាងលើពីសំណាក់តារាស្រី កញ្ញា សួង សុខារ៉ានីត ភ្លាមៗនេះ​ ដោយក្តៅស្លឹកត្រជៀកអ្នកស្រី សន សុម៉ាឡែន បានចេញមុខតបតវិញថា« ផ្តាំទៅប្អូនស្រីម្នាក់នេះថា ខ្ញុំចង់ជួបប្អូនណាស់ តើប្អូនឈ្មោះ សួង សុខា​រ៉ានីត ដែលជាតារាសម្តែង! នាងជាស្រីខូចមែនទេ ឬនាងជាស្រីដើរយកប្តីគេ បានជានាងនិយាយចឹង? ខ្ញុំនឹងប្តឹងនាងដាក់គុកណា ឬនាងច្រ​ណែ​ននឹងខ្ញុំ ហើយ​ចង់យកប្តីខ្ញុំស្រីខូចដូចនាងចឹង មិនសមនឹងខ្ញុំរាប់អានទេ ខ្ញុំសូមប្រកាសតា​មបណ្តា​ Fb (ហ្វេសប៊ុក) ខ្ញុំថាស្រីខូចម្នាក់នេះ ខ្ញុំមិនដែលស្គាល់នាងទេ តែពេលនេះនាងបាននិយាយបង្ខូចខ្ញុំ ប្រហែលជាស្រីខូចនឹងចង់ល្បីថា គាត់នឹងយកប្តីគេហើយមើលទៅ។

អតីតតារាចម្រៀងស្រីអ្នកស្រី សន សុម៉ាឡែន បានបន្ថែមថា «ឆាតមកខ្ញុំ នាងបើចង់សុំទោសខ្ញុំណា។ សូមផ្តាំទៅអ្នកសិល្បៈទាំងអស់គ្នា ជួយshare ប្រាប់នាងស្រីខូចនេះ​ផងថា ខ្ញុំបានដាក់ពា​ក្យទៅ​តុលាការឲ្យចាប់ខ្លួន ហើយខ្ញុំនឹងទារសងជំងឺចិត្តឲ្យនាងស្គាល់ខ្ញុំម្តង កុំយកពង​មាន់មកជល់នឹង​ថ្ម !! ត្រឹមតែជាស្រីដើរលក់ខ្លួនទេ កុំចង់​​លោត។ ពេលខ្លះ​បើមិនកំរើកខ្លះ មិនបា​នទេ បើខ្លាំងខលមកខ្ញុំមក ខ្ញុំចាំលើកគ្រប់ពេល !»។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងជម្លោះនេះ គេនៅមិនទាន់ដឹងថា តើភាគីណាជាអ្នកត្រូវ ឬភាគីណាជាអ្នកខុសនោះទេ ប៉ុន្តែជាធម្មតា បើគ្មានភ្លើងក៏គ្មានផ្សេងដែរ ព្រោះក្នុងចង្កោមអ្នកសិល្បៈ ពេលមានជម្លោះអ្វីមួយ តែងតែបើកកកាយរឿងអាស្រូវគ្នាទៅវិញទៅមក ជាពិសេសគឺទាក់ទងជាមួយប្រុសឈ្មោលនេះតែម្ដង។ ប៉ុន្តែទស្សនិកជនកំពុងរង់ ​ចាំមើលថា តើតារាសម្ដែង សួង សុខារ៉ានីត នឹងមានអ្វីប្រតិកម្មបន្តទៀត ចំពោះពាក្យជេរប្រមាថធ្ងន់ៗ ពីសំណាក់អ្នកស្រី សន សុម៉ាឡែន នៅពេលនេះ ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងបញ្ហា និងរឿងអាស្រូវក្នុងវិថីសិល្បៈនេះ ក្រលេកមកមើលបញ្ហារបស់កញ្ញា វ៉ាន់ នីឡា វិញម្តង គួររំលឹកផងដែរថា ទាក់ទងនឹងគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានជេរប្រទិច តារាកំប្លែង វ៉ាន់ នីឡា កាលពីប៉ុន្មានថ្ងៃមុននោះ ស្រាប់តែមានបុរសម្នាក់វ័យក្មេង អះអាងជាម្ចាស់ពិត បានចេញមុខមកបកស្រាយ ចំពោះរឿងមួយនេះផងដែរ។

បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក ឈ្មោះ "មនុស្សប្រុស" បានប្រាប់មកខ្មែរឡូត តាមរយៈសារអេឡិចត្រូនិចថា រូបលោកជាម្ចាស់រូបពិត ដែលកាលពីប៉ុន្មានថ្ងៃនេះ មានជនខិលខូច បានយករូបរបស់គាត់ ទៅបរិហារកេរ្តិ៍ ជេរដៀល តារាខ្មែរជាច្រើន មិនមែនតែតារាកំប្លែង វ៉ាន់ នីឡានោះទេ ថែមទាំងមាន លោក ខេម តារាចម្រៀង វ៉ាន់ នីឡា និងកញ្ញា រ៉េត ស៊ូហ្សាណាជាដើមទៀតផង។

ក្នុងនោះដែរ រូបលោក ក៏បានអះអាងថា ចំពោះគណនីហ្វេសប៊ុកឈ្មោះ Mirr Fighto ដែលដាក់រូបថតគាត់ ហើយយកទៅជេរគេ ជេឯងនោះ គឺជាគណនីក្លែងក្លាយ ដែលមិនដឹងថា គេធ្វើបែបនេះ មានគោលបំណងអ្វីនោះទេ ហើយរូបគាត់ ក៏សុំឲ្យប្រិយមិត្ត ឈប់មានការយល់ច្រឡំ លើគណនីក្លែងក្លាយ ដែលដាក់រូបថតលោកតទៅទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload