ស្ត្រី​​​​​​ដែល​​ត្រូវ​​ឃាតក​ចាក់​ស្លាប់​ព្រឹក​មិញ គឺ​ជា​​មន្ត្រី​​យោធាពាក់​ស័ក្ដិ​៣​​​នៅ​ក្រសួង​ការពារ​ជាតិ​

រាជធានី​​ភ្នំពេញ​៖ ស្ត្រី​​ម្នាក់​​​ដែល​​ត្រូវ​បុរស​​​​ជា​ឃាតក​​ ​ជិះ​ម៉ូតូ​យក​កាំបិត​ចុង​ស្រួចចាក់​​សម្លាប់​កណ្ដាល​ផ្លូវ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ កាល​ពី​​ព្រឹក​មិញ​នេះ ​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​គឺ​ជា​​មន្ត្រី​​យោធា​​បម្រើការ​ ​នៅ​ក្រសួង​ការពារ​ជាតិ​ពាក់​ស័ក្តិ​៣​​។

ស្រ្តី​រងគ្រោះ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់​​​​​ស្លាប់​ខាង​លើ​នេះ​ ​មាន​ឈ្មោះ លី ដាវី អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៣២​បេ ផ្លូវ​១៦២ ​សង្កាត់​ផ្សារដេប៉ូ​ទី​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ​

សូម​បញ្ជាក់​ថា ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦​​នេះ​ ស្ថិត​នៅ​ផ្លូវ​លេខ​២១៩ កែង​១៦៥​ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក។ ​ករណី​​​នេះ សមត្ថកិច្ច​សង្ស័យ​ថា ​​ជា​រឿង​គំនុំ។ ​បច្ចប្បន្ន ​​​កម្លាំង​ជំនាញ​កំពុងធ្វើការ​​ស្រាវជ្រាវ​រក​ជនសង្ស័យ ​​​ដើម្បី​ចាត់ការ​តាម​ផ្លូវ​​ច្បាប់​៕
ស្ត្រី​ម្នាក់​កំពុង​ដើរ​តាម​ផ្លូវ​ត្រូវ​​ឃាតក​​ចាក់​សម្លាប់​ នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១

ប្រភព៖ kqube

  • ស្ត្រី​​​​​​ដែល​​ត្រូវ​​ឃាតក​ចាក់​ស្លាប់​ព្រឹក​មិញ គឺ​ជា​​មន្ត្រី​​យោធាពាក់​ស័ក្ដិ​៣​​​នៅ​ក្រសួង​ការពារ​ជាតិ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: