​វីដេអូ​ថ្មីរបស់​ Samsung រង​ការ​ចោទ​ចម្លង​ស្ទីលតាម​ Apple

ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ Samsung បាន​បញ្ចេញ​វីដេអូ​​ថ្មី​មួយ​​​បង្ហាញ​ពី​សមត្ថភាព​កាមេរ៉ា​​​របស់​ Galaxy S7/S7 Edge ដែល​អាច​ថត​វីដេអូ​​ក្នុង​កម្រិត​ 4K។

 

​វីដេអូ​ថ្មីរបស់​ Samsung រង​ការ​ចោទ​ចម្លង​ស្ទីលតាម​ Apple

 

ការ​បញ្ចេញ​វីដេអូ​ខ្លី​ដែល​​មាន​ភ្ជាប់​ដោយ​អក្សរ​ “Captured on Galaxy S7 | S7 Edge” ​នេះ​ត្រូវ​បាន​​​បណ្ដាញ​សារព័ត៌មាន​ រួម​ទាំង​អ្នក​គាំទ្រ​​ក្រុមហ៊ុន​ Apple ​មួយ​ចំនួន​បាន​ចោទ​ថា​​ ជា​ការ​ចម្លង​តាម​យុទ្ធនាការ​ផ្សព្វផ្សាយ​ “Shot on iPhone” របស់​ក្រុមហ៊ុន​ Apple។ ​កន្លង​មក​តាម​រយៈ​​យុទ្ធនា​ការ​​ “Shot on iPhone” ​ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​វីដេអូ​ជា​ច្រើន​ដើម្បី​បង្អួត​ពី​សមត្ថភាព​កាមេរ៉ា​លើ​ម៉ូដែល​ iPhone របស់​ខ្លួន។

 

 

-វីដេអូ​ខាង​ក្រោម​ជា​មួយ​ក្នុង​​ចំណោម​យុទ្ធនាការ​ផ្សព្វផ្សាយ​ “Shot on iPhone” របស់​ Apple

 

 

ប្រិយមិត្ត​យល់​​យ៉ាង​ណា​ដែរ​ចំពោះ​ការ​​ចោទ​ប្រកាន់​​ខាង​លើ​នេះ?

ចុច​អាន៖ Samsung ជះ​លុយ​ ៦,៨​ ពាន់​លាន​ដុល្លារ​លើ​​ផលិតកម្ម​អេក្រង់​ OLED សម្រាប់​ iPhone

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ RedmondPie​