សហគ្រាស ហ្គោដហៀល​កម្ពុជា សម្ពោធ​ផលិតផល​ថ្ម​ពិល​ម៉ាក GP

សហគ្រាស ហ្គោដហៀល​កម្ពុជា បាន​សម្ពោធ​ផលិតផល​ថ្ម​ពិល​ម៉ាក GP ជា​ផ្លូវការ​មក​កាន់​ទីផ្សារ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ នៅ​សណ្ឋាគារ Inter-continental។

 

ដោយ​មើល​ឃើញ​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា សហគ្រាស ហ្គោដហៀល​កម្ពុជា បាន​នាំ​ចូល​ផលិតផល​ថ្មពិល​ម៉ាក GP ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ជីវភាព​រស់នៅ និង​ការ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​កាន់​រីក​ចំរើន​ថែម​ទៀត។ ថ្មពិល​ម៉ាក GP ជា​ថ្មពិល​មាន​គុណភាព​ខ្ពស់ ធន់ និង​កាន់​ថ្ម​បាន​យូរ​ជាង​ថ្មពិល​ដទៃ​ទៀត​ដែល​អាច​ជួយ​សន្សំសំចៃ​ដល់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​ច្រើន។

 

សហគ្រាស ហ្គោដហៀល​កម្ពុជា សម្ពោធ​ផលិតផល​ថ្ម​ពិល​ម៉ាក GP

 

លោក អូន​គាត អគ្គនាយក​សហគ្រាស ហ្គោដហៀល​កម្ពុជា បាន​ថ្លែង​ថា​៖ “ហ្គោដ​ហៀល​មាន​វត្តមាន​២៣​ឆ្នាំ​ហើយ​នៅ​កម្ពុជា ដោយ​រីក​ចំរើន​ពី​ក្រុម​ហ៊ុន​ចែកចាយ​តូច​មួយ​ទៅ​ជា​ក្រុម​ហ៊ុន​ចែក​ចាយ​ធំ​បំផុត​ទាំង​៣​នៅ​កម្ពុជា​។ យើង​រីករាយ​ដែល​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​ថ្មពិល​ម៉ាក GP ដែល​ជា​ផលិតផល​មួយទៀត​ក្នុង​ចំណោម​ផលិតផល​ជាច្រើន​របស់​យើង​។ ហ្គោដ​ហៀល​តែង​ផ្តល់​អទិភាព​លើ​ម៉ាក់​សញ្ញា​ដែល​មាន​គុណភាព​ជា​ជាង​ប្រាក់​ចំណេញ។ នេះ​ប្រហែល​ជា​ហេតុផល​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​រីក​ចំរើន​ទៅ​មុខ​ជានិច្ច។

 

រោងចក្រ​ថ្មពិល​ម៉ាក GP ជា​រោងចក្រ​ថ្មពិល​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក ដែល​មាន​ក្រុម​ការងារ​​ធើ្វ​ការ​ឥត​ឈប់​ឈរ​លើ​ការ​ពង្រឹង​គុណភាព​ថ្មពិល។ ហេតុ​នេះ​ហើយ បាន​ជា​ក្រុមហ៊ុន​ផលិត​បាន​ថ្ម​ពិល​មាន​គុណភាព​ខ្ពស់​គ្រប់​ប្រភេទ​ទាំង​អស់”។

 

សហគ្រាស ហ្គោដហៀល​កម្ពុជា សម្ពោធ​ផលិតផល​ថ្ម​ពិល​ម៉ាក GP

 

ថ្ម​ពិល​ម៉ាក GP ត្រូវ​បាន​ផលិត​ឡើង​តាំង​ពី​ឆ្នាំ១៩៦៤ ដោយ​មាន​ការិយាល័យ​កណ្តាល​ជា​សកល​នៅ​ទីក្រុង​ហុងកុង ហើយ​បាន​វិវត្ត​ជា​បន្ត​បន្ទាប់​រហូត​ក្លា​យ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្មពិល​នៅ​ទូទាំង​ពិភព​លោក។ ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​នាំ​មុខ​គេ​ក្នុង​វិស័យ​ថ្ម​ពិល និង​ជួយ​ជំរុញ​ដល់​ឧស្សាហកម្ម​ថ្ម​ពិល​ឲ្យ​ឆ្ពោះ​ទៅ​មុខ​ផង​ដែរ។ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ប្រមាណ ៥.៩០០ នាក់​នៅ​ទូទាំង​សកល​លោក ជាមួយ​នឹង​លទ្ធផល​លក់​ប្រចាំ​ឆ្នាំ ៥៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥។ បច្ចុប្បន្ន ថ្មពិល​ម៉ាក GP ​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្មពិល និង​ថ្មពិល​សាក​ថាមពល​ឡើង​វិញ​បាន​ដ៏​សំខាន់​មួយ​របស់​ពិភពលោក។

 

– នៅ​អឺរ៉ុប ថ្មពិល​ម៉ាក GP គឺជា​ម៉ាក​សញ្ញា​ថ្មពិល​ដែល​លក់​ដាច់​លេខ​១​នៅ​រុស្ស៊ី និង​ជា​ស្លាក​សញ្ញា​ថ្ម​ពិល​ដែល​អាច​សាក​ថាមពល​ឡើង​វិញ​ ​លក់ដាច់​បំផុត​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​អឺរ៉ុប។

 

– នៅ​តំបន់​អាស៊ី ថ្មពិល​ម៉ាក ​GP គឺ​ជា​ក្រុមហ៊ុន​ផលិត​ថ្ម​ពិល​ធំ​បំផុត​ទី​២​នៅ​ចិន។

 

– នៅ​ទីក្រុង​ហុងកុង ថ្ម​ពិល​ម៉ាក GP គឺ​ជា​ម៉ាក​សញ្ញា​ផលិតផល អាល់កាឡាំង ថ្ម​ពិល & ឆ្នាំង​សាក លេខ​១​រយៈ​ពេល​១២ ឆ្នាំ​ជាប់ៗ​គ្នា។

 

សហគ្រាស ហ្គោដហៀល​កម្ពុជា ​បាន​ដំណើរការ​តាំង​ពី​ឆ្នាំ១៩៩១ ក្រោយ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ដើម្បី​លក់ និង​ចែកចាយ​នៅ​កម្ពុជា បន្ទាប់​ពី​ស្គាល់​ច្បាស់​ពី​សក្ដានុពល​នៃ​តម្រូវការ​ប្រើ​ប្រាស់​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ផលិតផល​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ។ តាម​រយៈ​ទស្សនវិស័យ បេសកកម្ម និង​តម្លៃ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់ សហគ្រាស ហ្គោដហៀល​កម្ពុជា បាន​បង្កើត​កេរ្តិ៍ឈ្មោះ​ជា​ក្រុមហ៊ុន​លក់ និង​ចែកចាយ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដោយ​នាំ​មក​នូវ​ផលិតផល​គុណភាព​ខ្ពស់។ បច្ចុប្បន្ន សហគ្រាស ហ្គោដហៀល​កម្ពុជា គឺ​ជា​ភ្នាក់ងារ​ចែកចាយ​ផ្ដាច់​មុខ​នូវ​ម៉ាក​សញ្ញា​ផលិតផល​អន្តរជាតិ​ជា​ច្រើន​ដែល​ទទួល​បាន​ពី​ដៃគូ​អាជីវកម្ម៕

 

អត្ថបទ៖ ពាណិជ្ជកម្ម