ស្ថាន​ទូត​បារាំង​ រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​​អបអរ​ការ​ប្រកួត​យូរ៉ូ

ស្ថាន​ទូត​បារាំង​នៅ​កម្ពុជា​ នឹង​រៀប​ចំ​ព្រឹត្តិការណ៍​បាល់​ទាត់​ពីរ​នៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​អបអរ​ការ​ប្រកួត​បាល់ទាត់​ពាន់​រង្វាន់​យូរ៉ូ​ ឆ្នាំ​២០១៦​ (EURO 2016)​ ដែល​ប្រទេស​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​ដោយ​កម្មវិធី​នោះ​រួម​មាន៖

 

ស្ថាន​ទូត​បារាំង​ រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​​អបអរ​ការ​ប្រកួត​យូរ៉ូ

 

១- នៅ​ថ្ងៃ​ទី​២១ ​ខែ​មិថុនា ​នេះ​ចាប់​ពី​ម៉ោង​ ៥​ល្ងាច ​ក្រុម​បាល់ទាត់​ចម្រុះ​ ដែល​មាន​សមាសភាព​កីឡាករ​មក​ពី​ស្ថានទូត​នៃ​ប្រទេស​ចូលរួម​ប្រកួត​យូរ៉ូ​ រួម​មាន អាល្លឺម៉ង់ អស់គ្លេស រុស្ស៊ី ស្វីស ​និង​ បែលហ្ស៊ិក ​រួម​ទាំង​ប្រតិភូ​សហភាព​អឺរ៉ុប នឹង​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​នៅ​តារាង​បាល់ទាត់​ KB ALL​ SPORT CLUB ​ខាង​ត្បូង​ក្រសួង​ការបរទេស។

 

២- ​ថ្ងៃ​ទី​២៦ ​ខែ​មិថុនា ​វេលា​ម៉ោង​ ៣:៣០​នាទី​ល្ងាច ​កុមារ​ប្រមាណ ​៥០​នាក់​មក​ពី​អង្គការ​តារ៉ាម៉ាណា ​និង​អង្គការ​គ្រួសារ​ថ្មី​ នឹង​មាន​ឱកាស​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ​ក្នុង​វិស័យ​បាល់ទាត់​ពី​សំណាក់​កីឡាករ​អាជីព​នៅ​ក្លឹប​ភ្នំពេញក្រោន ​នៅ​ទីលាន​បាល់​ទាត់ RSN ​ដោយ​ការ​បង្ហាត់​បង្រៀន​នេះ​មាន​រយៈ​ពេល​២​ម៉ោង​៕

 

អត្ថបទ៖ មុន្នី រម្យ