​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?

​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?


​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​របៀប​គេង​មួយចំនួន​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​គេង​ដែល​ល្អ​ចំពោះ​អ្នក​វិញ​ម្តង​។ តើ​មាន​របៀប​គេង​បែបណា​ទៅ​?

1.​    ​អ្នក​អាច​គេង​បែរ​ទៅ​ខាងឆ្វេង ហើយ​សណ្តូក​ដៃ​ទាំង​សងខាង​ចុះ​ក្រោម នោះ​វា​នឹង​មិន​ធ្វើឲ្យ​អ្នក​ឈឺផ្នែកក និង​ខ្នង​នោះទេ ថែម​ទាំង​អាច​ជួយ​ឲ្យ​អ្នក​ដកដង្ហើម​ស្រួល​ទៀតផង​។​
 ​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?
2.​    ​អ្នក​អាច​គេង​ផ្ងារ​ដូច​ធម្មតា ហើយ​សណ្តូក​ដៃ​ទាំង​សងខាង​ឲ្យ​ត្រង់​នោះ​វា​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​នៅត្រង់​ស្មា​របស់​អ្នក ថែមទាំង​មិន​ងាយ​ធ្វើឲ្យ​អ្នក​ឈឺ​ខ្នង​នោះទេ​។​
 ​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?
3.​    ​អ្នក​ក៏​អាចដាក់​ខ្នើយ​តូច​មួយ​កើយ​ពី​ក្រោម​ជើង​អ្នក​ដែរ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​បាត់​នូវ​អា​ការៈឈឺ​ចុកចាប់​ផ្សេងៗ​។​
 ​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?
4.​    ​អ្នក​អាច​គេង​បែរមក​ចំហៀង​ខាងឆ្វេង បន្ទាប់មក​យក​ខ្នើយ​តូច​មួយ​កៀប​នៅ​ចំ​កណ្តាល​ជង្គង់​ទាំងសងខាង នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​បាត់​នូវ​អា​ការៈឈឺ​ចង្កេះ​បាន​។​
 ​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?
5.​    ​ប្រសិន​ជា​អ្នក​មាន​ទម្លាប់​គេង​ផ្កាប់​មុខ​ចុះក្រោម អ្នក​អាច​យក​ខ្នើយ​តូច​មួយ​កើយ​នៅក្រោម​ពោះ​អ្នក​បាន នោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​៕
 ​តើ​គួរតែ​គេង​បែបណា​ទើប​ល្អ​?
​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។