ក្រសួងពាណិជ្ជកម្ម៖ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ស្ថានីយប្រេងឥន្ធនៈត្រូវលក់តម្លៃមិនឲ្យលើស សាំងស៊ុបពែរថ្លៃ៣៤៥០រៀល សាំងធម្មតាថ្លៃ៣៣៥០រៀល និងម៉ាស៊ូត៣១០០រៀល

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈ នៅតាមស្ថានីយដែលតម្លៃសាំងធម្មតាថ្លៃ ៣៣៥០រៀលក្នុង១លីត្រ សាំងស៊ុបពែរ៣៤៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតថ្លៃ៣១០០រៀល ក្នុង១លីត្រ ដែលតម្លៃនេះចាប់អនុវត្តន៍ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងការឡើង ចុះនៃតម្លៃសាំងនេះ គួររំលឹកផងដែរថា កាលពី ថ្ងៃទី០២​ ខែមិថុនា កន្លងទៅ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែមិថុនានេះ ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹង អំពីការកំណត់តម្លៃលក់ប្រេងឥន្ធនៈម្តងដែរ ពោលគឺតាមស្ថានីយនីមួយៗ ត្រូវលក់ក្នុងតម្លៃមិនឲ្យលើសពី សាំងធម្មតាថ្លៃ៣៤៥០រៀល ក្នុង១លីត្រ សាំងស៊ុបពែរ ៣៥៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតថ្លៃ៣១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះចាប់អនុវត្តន៍ពីថ្ងៃទី២ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦៕

ដោយធ្វើការប្រៀបធៀប យើងសង្កេតឃើញថា តម្លៃនៃប្រេងឥន្ធនៈ បាន់ធ្លាក់ចុះបន្តិចវិញដោយយោងតាមព័ត៌មានខាងលើដែលទើបនឹងចេញថ្មីៗនេះ ។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងពាណិជ្ជកម្ម៖ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ស្ថានីយប្រេងឥន្ធនៈត្រូវលក់តម្លៃមិនឲ្យលើស សាំងស៊ុបពែរថ្លៃ៣៤៥០រៀល សាំងធម្មតាថ្លៃ៣៣៥០រៀល និងម៉ាស៊ូត៣១០០រៀល

ក្រសួងពាណិជ្ជកម្ម៖ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ស្ថានីយប្រេងឥន្ធនៈត្រូវលក់តម្លៃមិនឲ្យលើស សាំងស៊ុបពែរថ្លៃ៣៤៥០រៀល សាំងធម្មតាថ្លៃ៣៣៥០រៀល និងម៉ាស៊ូត៣១០០រៀល

  • ក្រសួងពាណិជ្ជកម្ម៖ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ស្ថានីយប្រេងឥន្ធនៈត្រូវលក់តម្លៃមិនឲ្យលើស សាំងស៊ុបពែរថ្លៃ៣៤៥០រៀល សាំងធម្មតាថ្លៃ៣៣៥០រៀល និងម៉ាស៊ូត៣១០០រៀល已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ក្នុងស្រុក