ត្រូវ​បើកផ្លូវ៤ខ្សែ ដើម្បីបញ្ចៀស​កក​ស្ទះ​​

រាជធានី​ភ្នំពេញ ៖ ក្នុង​​ពេល​ចុះ​ពិនិត្យ ដើម្បី​បើកផ្លូវ​ចំនួន​៤​ខ្សែ​​នៅ​តំបន់​អភិវឌ្ឍ​ន៍​​បឹង​កក់ កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ អភិបាល នៃ​​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ប៉ា សុ​ជាតិ​វង្ស បាន​ណែនាំ​ឱ្យ​​មន្ត្រី​ជុំនាញ​ក្រោមឱវាទ​​រួសរាន់ សម្របសម្រួល និង​ដោះ​ស្រាយ​ជូន​​ប្រជាពលរដ្ឋ ​ដែល​រង​ផល​ប៉ះពាល់​​ឱ្យ​​បាន​​ឆាប់ ដើម្បី​បើកផ្លូវ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ណ៍ ។

មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បានឱ្យ​​ដឹង​ថា ផ្លូវ​ទាំង​៤​ខ្សែ​​ដែល​ត្រូវ​ត​ភ្ជាប់​គ្នា​នេះ ​រួម​មាន​ផ្លូវ​R៧ R៨ R៩ និង​R១០​ ដោយ​ត្រូវ​ត​ភ្ជាប់​ពី​ខណ្ឌទួលគោក​ មក​ខណ្ឌដូនពេញ​ ស្រប​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​គោលបំណង​រំដោះ​ចរាចរ​ណ៍​​មហាវិថី​សហ​ព​ន្ធ័​ន​រុ​ស្ស៊ី និង​
ផ្លូវ ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ក៏​បាន​ឱ្យ​​​ដឹងដែរ​​ថា ផ្លូវ​ទាំង​៤​ខ្សែ​នេះ ​ជា​ចំណុច​​កាត់​បន្ថយ​​បញ្ហា​កកស្ទះ​ចរាចរណ៍​​ជូន​បងប្អូន​​អ្នក​ធ្វើ​ដំណើរ​តាម​តំបន់​ផ្លូវ​ទំនប់​​៧០ មហាវិថី​សហ​ព​ន្ធ័​ន​រុ​ស្ស៊ី ត្រង់​តំបន់​រូបសំណាក​ក្ដាន់​ពីរ និង​តំបន់​ផ្លូវ​រង្វង់​មូល​ទួល​គោក​ផង​ដែរ​ ។

លោក​​បន្ត​ថា គម្រោង​នៃ​កា​រត​ភ្ជាប់​ផ្លូវ​ទាំង​៤​ខ្សែ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ​គឺ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៦​គ្រួសារ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​នេះ ដែល​អាជ្ញាធរ​នឹង​ធ្វើការ​ដោះស្រាយ ឬ​សម្របសម្រួល​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។