ព្រឹកស្អែក សម្តេច​តេ​ជោ​ទទួល​ជ័យ​លា​ភី​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វិមាន​សន្តិភាព វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ទទួល​ជ័យ​លា​ភី​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក ដែល​ប្រគល់​ដោយ​ក្រុមប្រឹក្សាភិបាល​ទេសចរណ៍ និង ពាណិជ្ជកម្ម​អឺរ៉ុប ។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ទទួល​ជ័យ​លា​ភី​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​នា​ព្រឹកស្អែក​នេះ ធ្វើ​ឡើង បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​ជ័យ​លា​ភី​ពានរង្វាន់​ថ្មី​ៗ​ពី​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ (TripAdvisor) ដែល​ទីក្រុង​សៀមរាប​បាន​ឈ្នះ  «​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Siem Reap as the Best Destination in Asia 2016» និង​ប្រាសាទអង្គរវត្ត បាន​ឈ្នះ​ជា «​ប្រាសាទ​ល្អ​បំផុត​ក្នុង​អាស៊ី​សម្រាប់​ឆ្នាំ​២០១៦ Angkor Wat as the Best Landmarks in Asia 2016» ៕