សាឡាត់ ស្រីឡាង ផ្ទុះ​រឿង​មាន​ទំនាក់​ទំនង​ស្នេហា ជា​មួយ​ថៅ​កែ​កុន

(ភ្នំពេញ)៖ តារាសម្ដែងស្រី​ស្រស់សោភា កញ្ញា ​សាឡាត់ ស្រីឡាង ត្រូវបានមហាជនមើលឃើញថា ​មិនត្រឹមតែ​ជាតារាសម្ដែង​ល្បីល្បាញ ឡើងកូដខ្លាំងប៉ុណ្ណោះទេ នាងក៏ជាតារា Facebook ល្បីម្នាក់ដែរ ព្រោះរាល់ការបង្ហោះវីដេអូ​របស់នាង មានភាពទាក់ទាញ និងមានអ្នកទស្សនាច្រើន មិនធម្មតាឡើយ។ ថ្មីៗនេះ តារាសម្ដែងរាងតូចច្រឡឹង ចាប់ផ្ដើមមាន​ឈ្មោះ​ បោះសំឡេងក្នុងវិស័យសិល្បៈ ពេលបានសម្ដែងជាតួឯក ក្នុងរឿង​ «ខ្មោចអាសង្ហា»របស់ផលិតកម្ម ភូមិពេជ្រភាពយន្តរួចមក កំពុងតែរងនូវព័ត៌មានថា នាងមានទំនាក់ទំនងខុស​ពីធម្មតា ជាមួយ​នឹងថៅកែកុនម្នាក់ ហើយថៅកែកុននោះ បានជួយយិតយោងនាង​ឲ្យសម្ដែងជាតួឯក ជាបន្តបន្ទាប់។

យោងតាមប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានព្រលយថា ដោយសារតែភាពបិនប្រសប់ ក្នុងការនិយាយស្ដី​ និងភាពរួសរាយរាក់ទាក់​ ធ្វើឲ្យនាង កាន់តែលេចធ្លោរបន្ថែមទៀត លើអាជីពសម្ដែង រហូត​ឡើងកូដក្លាយជាតួឯកក្នុងរឿងភាគ និង​រឿងដុំជាហូរហែ ខណៈដែលភាពល្បីល្បាញ​របស់នាង ហាក់ឆាប់រហ័ស​ពេក ព្រោះទើបតែប្រឡូកសិល្បៈ ក្នុងរយៈពេលខ្លីនៅឡើយ ។

ប្រភពដដែលបានទម្លាយប្រាប់ Khmertalking ថា កញ្ញា សាឡាត់ ស្រីឡាង មិនត្រឹមតែបានគ្រងតំណែងជាតួឯកទេ នាងក៏បានគ្រងទាំងបេះដូង ថៅកែកុនម្នាក់ ដែលមានមុខមានមាត់ និងសម្បូរប្រាក់ទៀតផង ។ ​តារាសម្ដែង សាឡាត់ ស្រីឡាង មានសំណាងណាស់ ដែលថៅកែកុនរូបនោះស្រឡាញ់ពេញចិត្ត និងបានផ្ចុងផ្ដើម​ ​រុញនាងឲ្យល្បីកាន់តែលឿនជាងមុន​។ ជាការពិត ថៅកែកុនរូបនោះ មិនមែនកំលោះទេ តែក៏មិនបានរៀបការត្រឹមត្រូវដែរ ដូចនេះមិនទាស់ខុសអី សម្រាប់ សាឡាត់ ស្រីឡាង ឡើយ។

ជុំវិញដំណឹងដ៏រសើបនេះ កញ្ញា សាឡាត់ ស្រីឡាង មិនអាចសុំការបំភ្លឺបាននៅឡើយទេ ​ហើយ​រឿងនេះ អ្នកសិល្បៈជាច្រើន នៅតែបន្តខ្សឹបខ្សាវគ្នា​នៅឡើយ​៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងរឿងរ៉ាវវិថីសិល្បៈនេះ ក្រលេកមើល កញ្ញា រស់ ម៉ូនីកា វិញម្តង ថាហេតុអ្វីបានជាកញ្ញា រកស៊ីកាក់កបបាននៅតែខាងក្រៅ គួររំលឹកផងដែរថា ស្រីស្រស់សម្រស់ផូរផង់ និងជាតារាចម្រៀង កញ្ញា រស់ ម៉ូនីកា ត្រូវបានប្រភពព័ត៌មានបង្ហើបថា ចាប់តាំងពីនាងចូលប្រឡុក ក្នុងមជ្ឈដ្ឋានសិល្បៈមក ឃើញថា តារារូបនេះ ហាក់កាក់កបតែនឹងការរកស៊ីខាងក្រៅ ពោលគឺការចេញទៅសម្ដែង និងច្រៀងនៅឯក្រៅប្រទេស។ ចំណែកឯនៅក្នុងប្រទេសកំណើត​ របស់ខ្លួនវិញ នាងមិនសូវទទួលបានការងារច្រៀងច្រើន ដូចនៅបរទេសឡើយ។

ប្រភពបានបន្តថា តារាចម្រៀងសំឡេងស្រួយ កញ្ញា រស់ ម៉ូនីកា បានចាកចេញទៅកាន់ ប្រទេសអូស្រ្តាលី ដើម្បីទៅច្រៀង និងសម្ដែង​រយៈពេល​ ប្រមាណ៥ សប្ដាហ៍ តាមរយៈសមាគមខ្មែរនៅទីនោះ ដោយមានតារាចម្រៀងខ្មែរ ចំនួន៤ដួងផ្សេងទៀត រួមដំណើរទៅជាមួយផងដែរ។

ម្ចាស់សាមីខ្លួនផ្ទាល់ កញ្ញា ​រស់ ម៉ូនីកា ​បានថ្លែងប្រាប់ Khmertalking ថា ជាការ​ពិតពេលនេះ នាងកំពុងតែសម្ដែង នៅក្នុងប្រទេសអូស្រ្តាលី​ប្រាកដមែន បន្ទាប់ពីនាងមកពីសម្ដែង​នៅអាមេរិកវិញ បានរយៈពេលប្រមាណជាង១ខែប៉ុណ្ណោះ ។ អ្វីដែលមិននឹកស្មានដល់ សម្រាប់នាងផ្ទាល់ក៏មិនដឹងដែរថា ហេតុអ្វីបានជាអ្នកនៅក្រៅប្រទេស ចូលចិត្តទាក់ទងនាង ឲ្យទៅច្រៀង​ឬសម្ដែង នៅបរទេសនោះឡើយ ព្រោះនៅក្នុងប្រទេសកម្ពុជា មានតារាចម្រៀងច្រើននាក់ណាស់ ហេតុអ្វីគេមើលមិនឃើញ?

រស់ ម៉ូនីកា និយាយថា «ចាសបង..! ខ្ញុំកំពុងសម្ដែងនៅអូស្រ្តាលី បន្ទាប់ពីខ្ញុំវិលមកពីអាមេរិកវិញ បានប្រហែលជាង១ខែ ហើយបើតាមគម្រោងអ្នកធានា អាចបន្តឲ្យខ្ញុំនឹងតារាចម្រៀង ដែលមកជាមួយគ្នា បន្តទៅច្រៀងនៅប្រទេស ញូវហ្សេឡែន ទៀត ប៉ុន្តែចាំមើលកម្មវិធីសិន ។ ខ្ញុំទទួលស្គាល់ថា មួយរយៈនេះខ្ញុំមានការមមាញឹក នឹងចេញសម្ដែងខាងក្រៅច្រើនមែន គឺចេញពីប្រទេសមួយទៅប្រទេសមួយ ហើយបើនិយាយពីចំណូល គឺកាក់កបដែរហ្នឹង..!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload