មូលហេតុដែលយើង គួរតែបោកខោអាវ ដែលទើបនឹងទិញមក បើទោះជាថ្មីក៏ដោយ

បរទេស៖ ជាធម្មតា ប្រិយមិត្តមួយចំនួនតែងយល់ថា ខោអាវថ្មីដែលទើបនឹងទិញមក គឺអាចយកមកស្លៀកពាក់ បានភ្លាមៗដោយមិនចាំបាច់ ត្រូវការបោកជំរះជាមុនសិន នោះឡើយ តែក្រុមអ្នកជំនាញបានបញ្ជាក់ថា ការយល់បែបនេះ គឺបង្កឲ្យមានផលអាក្រក់ មួយចំនួនទៅវិញ។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ចេញពីរបាយការណ៍ របស់អ្នកជំនាញផ្នែក វាយនភ័ណ្ឌ Lana Hogue បានឲ្យដឹងថា ការស្លៀកពាក់ខោអាវ ដែលទើបនឹងទិញថ្មី ដោយមិនបានធ្វើការបោកគក់ ជាមុននោះ នឹងអាចធ្វើឲ្យស្បែករបស់អ្នក ទទួលរងផលប៉ះពាល់អាក្រក់នានា ពីគ្រឿងផ្សំ និងដំណើរការផលិត ក្នុងរោងចក្រ។ 

Hogue បានពន្យល់ថា ស្បែករបស់មនុស្សយើង ភាគច្រើនគឺមានប្រតិកម្ម នឹងធាតុផ្សំមួយចំនួន ក្នុងរោងចក្រកាត់ដេរ តួយ៉ាងដូចជា ថ្នាំជ្រលក់ ដែលជាប់នៅលើ សាច់ក្រណាត់ខោអាវ របស់អ្នកនឹងអាចធ្វើឲ្យ ស្បែកមានបញ្ហា។ ក្រៅពីនេះ សារធាតុគីមី មួយចំនួនទៀត ដែលជាប់នឹងសម្លៀកបំពាក់ដូចជា ជ័រប្រភេទ Formaldehyde (សម្រាប់ជួយថែរក្សា សាច់ក្រណាត់មិនឲ្យជ្រួញ និងដុះផ្សិត) និង Azoaniline ក៏សុទ្ធតែអាចធ្វើឲ្យស្បែក មានប្រតិកម្មធ្ងន់ធ្ងរ ជាពិសេសគឺអ្នកដែលមាន បញ្ហាសុខភាព មិនត្រូវជាមួយនឹងសារធាតុទាំងនោះ រហូតដល់ក្រុមអ្នកវិទ្យាសាស្ត្រ មួយចំនួនជឿជាក់ថា វាក៏អាចបង្កឲ្យមានហានិភ័យ នៃជំងឺមហារីផងដែរ។

ជាមួយគ្នានេះដែរ អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់បន្ថែមថា “ជាការពិតណាស់ ពួកយើងគួរតែ បោកគក់សម្លៀកបំពាក់ ដែលទើបនឹងទិញមកសិន មុននឹងយកវាមក ស្លៀកពាក់ ក៏ដើម្បីតែសុខភាពស្បែករបស់យើង ព្រោះថាសារធាតុគីមីជាច្រើន បានជាប់នៅលើសាច់ក្រណាត់ ដោយយើងមិនអាចមើលឃើញ ហើយវានឹងចូលទៅបំផ្លាញ ស្បែករបស់យើង ដែលអាចបង្កជាបញ្ហាធំ នៅពេលក្រោយ”។ 

នេះគឺជាការដាស់តឿនថ្មីមួយទៀត ក៏ដូចជាការបកស្រាយ នូវការយល់ខុសសម្រាប់ មនុស្សមួយចំនួន ជុំវិញការស្លៀកពាក់ខោអាវ ដែលទើបនឹងទិញថ្មីភ្លាមៗ ដោយមិនបានធ្វើការ បោកគក់ជាមុនសិន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងនឹងរឿងរ៉ាវមួយនេះដែរ កាលពីពេលកន្លងទៅ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា របស់ មនុស្សយ៉ាងខ្លាំង និងបានបង្ក ឲ្យមានជំងឺ ផ្សេងៗទៀត ជាច្រើនដែល យើងមិនធ្លាប់បានដឹង។

យោងតាមការបញ្ជាក់ ពីក្រុមអ្នកជំនាញ បានបង្ហាញឲ្យដឹងថា ការហាលខោអាវ នៅខាងក្នុងផ្ទះ ដោយ មិនទុកដាក់ ឲ្យវាត្រូវពន្លឺ ថ្ងៃត្រឹមត្រូវ អាចធ្វើឲ្យ កម្រិតនៃជាតិសំណើម នៅក្នុងផ្ទះ កើនឡើង ខ្ពស់រហូត ដល់ទៅ៣០% ដែលអាចបង្ក ឲ្យមានការ ដុះផ្សិត និង លំអងធូលី ផ្សេងៗទៀត សាយភាយពេញ ក្នុងផ្ទះ។ លើសពីនេះទៀត ជាតិលំអង ក៏ដូចជាការ ដុះផ្សិតទាំងនោះ បានបង្កប់នូវ សារធាតុម្យ៉ាង ដែលមាន ឈ្មោះថា Aspergillus Fumigatus spores ដែលអាចធ្វើឲ្យមនុស្ស មានជំងឺហឺត យ៉ាងធ្ងន់ធ្ងរ និងអាចធ្វើឲ្យ ប្រព័ន្ធស៊ាំ របស់មនុស្ស ចុះខ្សោយទៀតផង។

លោកសាស្ត្រាចារ្យ David Denning អ្នកស្រាវជ្រាវ ប្រចាំទីក្រុង Manchester ប្រទេស អង់គ្លេស បាន និយាយថា “ជាធម្មតាខោអាវ មួយគំនរដែល បោករួចហើយ អាចផ្ទុកទឹក បានជិត២លីត្រ ដូច្នេះបើសិន ជាយើងដាក់ហាល វាចោលនៅក្នុងផ្ទះ ជាតិទឹកទាំងនោះ នឹងធ្វើឲ្យបរិយាកាស ក្នុងផ្ទះមានសំណើម ជាហេតុធ្វើឲ្យ លំអងធូលី និងការដុះផ្សិត រីកលូតលាស់ យ៉ាងឆាប់រហ័ស ដែលវាជា ដើមហេតុក្នុងការ បង្កឲ្យមាន ការកកើត ជំងឺឆ្លងផ្សេងៗ ចំពោះប្រព័ន្ធ ដកដង្ហើមរបស់ មនុស្ស ដូចជាជំងឺ ហឺត ជាដើម”។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ បន្ថែមទៀតថា “ស្ថានភាពរបៀបនេះ គឺវាបានប៉ះពាល់ខ្លាំង ទៅដល់ អ្នកដែល មានបញ្ហាខាង ផ្លូវដង្ហើម ឬអ្នកដែលមានផ្ទុក មេរោគអេដស៍ ព្រោះថា ប្រព័ន្ធស៊ាំ របស់ពួកគេ មានភាពទន់ ខ្សោយស្រាប់ ដូច្នេះនៅពេល ពួកគេរស់នៅ ក្នុងផ្ទះដែលមាន បរិយាកាសបែបនេះ នោះជំងឺនឹងកាន់តែ ធ្ងន់ធ្ងរបន្ថែមទៀត”។

យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានផ្តល់ដំបូន្មាន ក្នុងការជៀសវាង បញ្ហានេះផងដែរ ដោយ លើកឡើងថា “គួរតែយកខោអាវ ដែលបោករួច ទៅហាលនៅខាងក្រៅផ្ទះ ឬក៏កន្លែង សុវត្ថិភាពណាមួយ ដែលមានពន្លឺថ្ងៃ និងខ្យល់ចេញចូល គ្រប់គ្រាន់ ទើបមេរោគ ក៏ដូចជា ជាតិលំអង និងការដុះផ្សិត មិនអាចរីក លូតលាស់ដើម្បី ទៅបំផ្លាញសុខភាព របស់មនុស្សបាន”៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មូលហេតុដែលយើង គួរតែបោកខោអាវ ដែលទើបនឹងទិញមក បើទោះជាថ្មីក៏ដោយ
ខោអាវថ្មី ក៏ត្រូវតែបោកសិនដែរ មុននឹងយកមកស្លៀកពាក់

មូលហេតុដែលយើង គួរតែបោកខោអាវ ដែលទើបនឹងទិញមក បើទោះជាថ្មីក៏ដោយ
ខោអាវថ្មី ក៏ត្រូវតែបោកសិនដែរ មុននឹងយកមកស្លៀកពាក់

មូលហេតុដែលយើង គួរតែបោកខោអាវ ដែលទើបនឹងទិញមក បើទោះជាថ្មីក៏ដោយ
ខោអាវថ្មី ក៏ត្រូវតែបោកសិនដែរ មុននឹងយកមកស្លៀកពាក់

មូលហេតុដែលយើង គួរតែបោកខោអាវ ដែលទើបនឹងទិញមក បើទោះជាថ្មីក៏ដោយ