រដ្ឋាភិបាល​បង្កើន​ថវិកា​៥​ពាន់​លាន​រៀល សម្រាប់​ទ្រទ្រង់​អតីតយុទ្ធជន​ និពន្ធដោយ : ថ្មីៗ       June-21-2016, 2:36 pm         89

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​បង្កើន​ថវិកា​៥​ពាន់​លាន​រៀល សម្រាប់​ទ្រទ្រង់​អតីតយុទ្ធជន​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល​គ្រោង​បង្កើន​ថវិកា​ពី ៤​ទៅ​៥​លាន​រៀល ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ថវិកាជាតិ សម្រាប់​យកមក​ទ្រទ្រង់​យុទ្ធជន​ពិការ​នៅ​កម្ពុជា​។ មូល​ហេតុដែល​រដ្ឋាភិបាល​បង្កើន​ថវិកា​បន្ថែម​នេះ ដោយសារតែ​ថវិកា​ផ្នែក​សង្គមកិច្ច​នៅមាន​ភាពខ្វះខាត​។​

​នា​ពិធី​រំលឹក​ខួប ទិវា​អតីតយុទ្ធជន​កម្ពុជា លើក​ទី​៩ នៅ​ព្រឹក​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជាក់ថា ថវិកា​ដែល​រដ្ឋ​បានកំណត់​ចំណាយ​៤​លាន សម្រាប់​គ្រួសារ​សព​អតីតយុទ្ធជន​កម្ពុជា​៥០០​នាក់ ប៉ុន្ដែ​ថវិកា​នេះ​មិនទាន់​គ្រប់គ្រាន់​ទេ ពោល​បានន័យថា ក្នុង​មួយ​ឆ្នាំមាន​អតីតយុទ្ធជន​ស្លាប់​លើសពី​ចំនួន​៥០០​នាក់​នេះ​។ សម្ដេច ហ៊ុន សែន ក៏​សង្ឃឹមថា ការបង្កើន​ថវិកាជាតិ​សម្រាប់​ទ្រទ្រង់​អតីតយុទ្ធជន​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមិន​ជំទាស់​នោះទេ​។​

​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៖

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយតប​ជុំវិញ​គម្រោង​បង្កើន​ថវិកា របស់​រដ្ឋាភិបាល​នេះឡើយ​។​

​ជុំវិញ​ការ​ទ្រទ្រង់​អតីតយុទ្ធជន​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្រុមគ្រួសារ​លោក​និង​ផ្ដល់​ថវិកា ៤០០​លាន​រៀល​បន្ថែមទៀត ពីលើ​ថវិកាជាតិ សម្រាប់​គ្រួសារ​សព​យុទ្ធជន​១០០​នាក់​ក្នុង​មួយឆ្នាំ​។ ចំណែក​ប្រធាន​កាកបាទក្រហមកម្ពុជា​ស​ម្ដេច ប៊ុនរ៉ានី ហ៊ុន សែន នឹង​ផ្តល់​ថវិកា​ជួយ​ជនពិការ​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់ធ្វើ​បុណ្យសព​ឲ្យ​ជនពិការ​។ បើតាម​មន្ត្រី​ក្រសួង​សង្គមកិច្ច ត្រឹម​រយៈពេល​៦​ខែ​នេះ អតីតយុទ្ធជន​ដែល​បានទទួល​មរណភាព មាន​ចំនួន​ជាង​៦០០​នាក់​ហើយ ។​

​ជាមួយគ្នានេះ​សប្បុរសជន​ដែលមាន​ងារ​ជា​ឯកឧត្តម​និង​ឧកញ៉ា​មួយចំនួន បាន​បរិច្ចាក​ថវិកា​ជូនទៅ​សមាគម​អតីតយុទ្ធជន​ពិការ សម្រាប់​សាងសង់​ផ្ទះ​ជូន​ជនពិការ​៣៤៥​ខ្នង ។ ចំណែក​ថវិកា​ដែល​សេសសល់​ត្រូវធ្វើ​ផ្ទះ​ឲ្យ​យុទ្ធជន​ពិការ​ដែលមាន​ដី តែ​ខ្វះ​ផ្ទះ​។​សម្ដេច ហ៊ុន សែន បានប្រកាស​បន្ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ដែល​បានដាក់​ពាក្យស្នើសុំ​ដី​រស់នៅ ដើម្បី​ឲ្យ​ពួកគេ​បាន​យកទៅ​ប្រកបមុខរបរ​កសិកម្ម​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ដី​សម្បទាន​សង្គមកិច្ច​នោះ មាន​នៅតាម​បណ្តា​ខេត្ត​ចំនួន​៨​រួមមាន ខេត្តក្រចេះ កំពត កំពង់ស្ពឺ ពោធិ៍សាត់ ព្រះសីហនុ កំពង់​ឆ្នាំ បាត់ដំបង និង​ខេត្តសៀមរាប​៕