Euro 2016៖ ជំនួប​ចុងក្រោយ​សម្រាប់​ពូ​ល C និង​ពូ​ល D និពន្ធដោយ : រួបរួម       June-21-2016, 2:42 pm         106

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Euro 2016៖ ជំនួប​ចុងក្រោយ​សម្រាប់​ពូ​ល C និង​ពូ​ល Dអ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ រូបថត Euro2016​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើម​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ឈានដល់​ការបញ្ចប់​ជំនួប​ក្នុង​ពូ​ល C និង​ពូ​ល D នា​រាត្រី​នេះ បន្ទាប់ពី​បារាំង និង​ស្វ៊ី​ស នៅក្នុង​ពូ​ល A វេ​លស៍ និង​អង់គ្លេស នៅក្នុង​ពូ​ល B ទៅ​រង់ចាំ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​នៅក្នុង​ពូ​ល C អ៊ុយ​ក្រែ​ន​ត្រូវ​បង្ហាញខ្លួន​ជា​លើកចុងក្រោយ​ក្នុងជំនួប​ជាមួយ​ប៉ូឡូញ​នៅ​កីឡដ្ឋាន Stade Velodrome ក្រុង Marseille​។ អ៊ុយ​ក្រែ​ន បាន​រង​បរាជ័យ​ទាំងពីរ​ប្រកួត​កន្លងមក ដែល​នាំ​ឲ្យ​ពួកគេ​ត្រូវ​ហាលអាវ​ជា​ស្វ័យប្រវត្តិ​។ ប៉ូឡូញ​ដែល​បាន​យកឈ្នះ​អៀរ​ឡង់​ខាងជើង ១-០ និង​ស្មើ​អាល្លឺម៉ង់ ០-០ កំពុង​ឈរ​លេខ​២​ក្នុង​ពូ​ល ដោយមាន​ក្តី​រំពឹង​ខ្ពស់​ក្នុង​ការឈាន​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

​សម្រាប់​ជំនួប​មួយគូ​ទៀត​នា​វេលា​ម៉ោង​១១​យប់​ដូចគ្នា អៀរ​ឡង់​ខាងជើង​ត្រូវ​តទល់​ជាមួយ​អាល្លឺម៉ង់​នៅ​កីឡដ្ឋាន Parc des Princes ក្រុងប៉ារីស​។ ក្រុម​ទាំងពីរ​សុទ្ធតែ​ឈ្នះ អ៊ុយ​ក្រែ​ន ២-០ ដូចគ្នា ប៉ុន្តែ​សម្រាប់​ជំនួប​ជាមួយ​ប៉ូឡូញ អៀរ​ឡង់​ខាងជើង​ចាញ់ ១-០ ហើយ​អាល្លឺម៉ង់​ស្មើ ០-០​។ បច្ចុប្បន្ន អាល្លឺម៉ង់​ឈរលើ​តារាង​ដោយមាន​៤​ពិន្ទុ​ស្មើ​ប៉ូឡូញ ខណៈ​អៀរ​ឡង់​ខាងជើង​មាន​៣​ពិន្ទុ​។​

​ដោយឡែក​នៅក្នុង​ពូ​ល D ដែល​ដំណើរ​ការប្រកួត​នា​វេលា​ម៉ោង​២​ទៀបភ្លឺ សារ​ធារ​ណ​រដ្ឋ​ឆេ​ក រំពឹង​យ៉ាងហោចណាស់​ក្នុងការ​ទទួលបាន​តំណែង​ជា​ក្រុម​លេខ​៣ ដែលមាន​ពិន្ទុ​ខ្ពស់​ដើម្បី​បាន​ឱកាស​ទៅ​លេខ​នៅ​វគ្គ​បន្ត​។ ពួកគេ​ត្រូវ​ប៉ះ​ក្រុម​បាត​តារាង​តួ​ក​គី នៅ​កីឡដ្ឋាន Stade Bollaert-Delelis ក្រុង Lens​។ ឆេ​ក​បើក​ការប្រកួត​ដោយ​ចាញ់​អេ​ស្ប៉ា​ញ ១-០ មុននឹង​តាម​ស្មើ ក្រូ​អាស៊ី ២-២ ខណៈ​តួ​ក​កី ប្រហែលជា​ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ពីព្រោះ​ពួកគេ​ចាញ់​ទាំងពីរ​ប្រកួត​កន្លងមក​។​

​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន Nouveaux Stade de Bordeaux ក្រុង Bordeaux ក្រូ​អាស៊ី ត្រូវ​ប្រជែង​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​អេ​ស្ប៉ា​ញ ដែល​បាន​កក់​កៅអី​រួចទៅហើយ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្រូ​អាស៊ី បើកឆាក​ជាមួយនឹង​ជ័យជម្នះ ១-០ លើ​តួ​ក​គី មុននឹង​ស្មើ ២-២ ជាមួយ​ឆេ​ក ខណៈ​អេ​ស្ប៉ា​ញ​ឈ្នះ​ឆេ​ក ១-០ និង​ឈ្នះ​តួ​ក​គី ៣-០ ។ ក្រូ​អាស៊ី មាន​រំពឹង​ច្រើន​ទៅកាន់​វគ្គ​បន្ត​ជាមួយ​អេ​ស្ប៉ា​ញ ពីព្រោះ​ពួកគេ​មាន​៤​ពិន្ទុ​រួចជាស្រេច​នៅក្នុង​ដៃ​។​

​មកដល់ពេលនេះ ក្រុម​ដែល​កក់​កៅអី​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួមមាន បារាំង ស្វ៊ី​ស វេ​លស៍ អង់គ្លេស អេ​ស្ប៉ា​ញ និង​អ៊ីតាលី​។ ក្រុម​ដែល​ត្រូវ​ហាលអាវ​រួមមាន រូ​ម៉ា​នី រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​៕

​កម្មវិធី​ប្រកួត​៖
​ពូ​ល C នៅ​ម៉ោង​១១​យប់​៖
-​អ៊ុយ​ក្រែ​ន ជួប ប៉ូឡូញ​
-​អៀរ​ឡង់​ខាងជើង ជួប អាល្លឺម៉ង់​

​ពូ​ល D នៅ​ម៉ោង​២​ទៀបភ្លឺ​៖
-​សាធារណរដ្ឋ​ឆេ​ក ជួប តួ​ក​គី​
-​ក្រូ​អាស៊ី ជួប អេ​ស្ប៉ា​ញ​