​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

ក្រុមហ៊ុនជួលទូកជិះកម្សាន្តរបស់ចិនមួយ បានបង្កើតក្រុមជួយសង្គ្រោះជានារី ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ និងត្រូវជិះអមភ្ញៀវណាមកលេងតែម្នាក់ឯង។

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

ដើម្បីក្លាយជាសមាជិកជួយសង្គ្រោះ ឬ Goddess Lifesavers របស់ក្រុមហ៊ុន Gulongxia Rafting នៅភាគខាងត្បូង ប្រទេសចិន បេក្ខជនដាក់ពាក្យជានារីទាំងអស់ត្រូវស្លៀកឈុតប៊ីគីនី រួចហាត់ជាមួយគ្រូក្បាច់គុនកុងហ្វូ និងសង្ឃសៅលិញ មុនពេលត្រូវជ្រើសរើសយក។

បេក្ខនារីខាងក្រោមនេះ ត្រូវគេសង្កេតឃើញកំពុងហ្វឹកហាត់ក្បាច់គុណសម្រាប់ការពារខ្លួន និងអ្នកដទៃជាមួយសង្ឃសៅលិញ កាលពីថ្ងៃទី១៧មិថុនា ក្នុងខេត្តក្វាងទុង។

ការហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ មានបេក្ខជនចូលរួមជាង ៣០នាក់ ដោយសង្ឃឹមថាអាចជាប់ជាអ្នកជួយសង្គ្រោះប្រចាំតំបន់ជិះកម្សាន្ត។ បេក្ខជននីមួយៗ ត្រូវចេះយ៉ាងហោចណាស់ ២ក្បាច់ មុនឈានដល់វគ្គជម្រុះវាយតម្លៃចុងក្រោយ ដើម្បីក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន។ ពួកគេភាគច្រើនបានបញ្ចប់ថ្នាក់មហាវិទ្យាល័យផ្នែកកីឡា និងតម្រូវឲ្យចេះមូលដ្ឋានគ្រឹះចំបាប់ក្នុងទឹកទៀតផង។

អ្នកនាំពាក្យតំបន់ទេសចរណ៍ខាងលើនិយាយថា សិល្បៈក្បាច់គុន និងចំបាប់ក្នុងទឹក អាចជួយឲ្យពួកគេមានរូបរាងស្អាត រឹងមាំ និងជាអ្នកសង្គ្រោះជីវិតដ៏ពូកែថែមទៀត។ នៅពេលឆ្លងផុតវគ្គហ្វឹកហាត់ ឆ្មាំនារីទាំងនេះនឹងត្រូវរាប់រងជួយសង្គ្រោះជីវិតភ្ញៀវទេសចរជានារីដូចគ្នា និងផ្ដល់ភាពកក់ក្ដៅដល់ពួកគេ៕

​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​ ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​

ប្រភព៖ sabay

  • ​​​នារី​​​​​​ស្លៀក​​​ប៊ីគីនី​​​ហាត់​​​​ក្បាច់​គុន​​​​ជាមួយ​សង្ឃ​សៅ​លិញ ​​មុន​​​ជ្រើសរើស​ជា​​ឆ្មាំ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: