ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា

ក្រោយពីទទួលការព្យាបាលនៅឯប្រទេសសិង្ហបុរីនាពេលកន្លងមក ឃើញថាកូនប្រុសរបស់លោក ឌួង ឆាយ អាចបើកភែ្នកបាន ធ្វើឱ្យរូបលោក និង ភរិយាមានសេចក្តីត្រេកអរជាពន់ពេក ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ លទ្ធផលនៃការពិនិត្យខួរក្បាលពេលចុងក្រោយនេះឃើញថាកូនប្រុសរបស់លោកនៅតែមានដុំសាច់ក្នុងខួរក្បាលដដែល។

ថ្មីៗនេះ លោក ឌួង ឆាយ បានបង្ហោះសារដ៏ខ្លោចចិត្តមួយនៅក្នុងគណនីហ្វេសប៊ុកប្រាប់ដល់មហាជនពីអារម្មណ៍ពិតរបស់លោកដែលកំពុងតែបារម្ភខ្វាយខ្វល់ និង ក្តីអស់សង្ឃឹមចំពោះសភាពជំងឺកូនប្រុស ព្រោះថ្វីត្បិតតែអាចបើកភ្នែកបានមែន ប៉ុន្តែដុំសាច់ដែលដុះនៅក្នុងខួរក្បាលនោះនៅតែមានសភាពគួរឱ្យបារម្ភដដែល។ លោក ឌួង ឆាយ បានបញ្ចេញសារទាំងអស់សង្ឃឹមថា«លទ្ធផលថត MRI Brain Scan បានចេញមកហើយគឺដុំសាច់ក្នុងខួរក្បាលកូនប្រុសរបស់ខ្ញុំមានទំហំ 1cm ដដែលក្រោយទទួលការព្យាបាលនៅសិង្ហបុរី។ ក្រុមវេជ្ជបណ្ឌិតបានឱ្យយោបល់គួរធ្វើការវះកាត់យកដុំសាច់ចេញ ដើម្បីកុំឱ្យដុំសាច់នេះក្លាយទៅជាសាច់មហារីកនៅថ្ងៃក្រោយ។ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់ដែលកូនប្រុសច្បងខ្ញុំអាចនឹងប្រឈមការវះកាត់ខួរក្បាលជាលើកទីពីរទាំងអាយុក្មេងយ៉ាងនេះ។ នៅលើលោកនេះប្រហែលជាគ្មានបារមីព្រះ រឺវត្ថុស័ក្តិសិទ្ធិនោះទេបានជាកុមារាដ៏បរិសុទ្ធម្នាក់គ្មានកំហុសអ្វីសោះត្រូវឆ្លងកាត់ជំងឺបែបនេះ ហើយបែរជាមនុស្សអាក្រក់បំផ្លាញជាតិ និង ធ្វើបាបប្រជាជនបែរជាត្រូវរស់នៅយ៉ាងមានសេចក្តីសុខលើគំនរទុក្ខរាស្ត្រ ឱ្យខ្ញុំធ្វើបុណ្យធ្វើទានបន្តទៀតដើម្បីអ្វី ហើយបងប្អូនពូមីងធ្វើការបន់ស្រន់បួងសួងយ៉ាងបរិសុទ្ធពីមនុស្សរាប់សិបម៉ឺននាក់បានអ្វីមកវិញ ព្រះ និង ទេវតាមិនឮពួកយើងទេ» ។

ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា

គ្រាន់តែបានឃើញសារដ៏ក្រៀមក្រំនេះភ្លាម ទស្សនិកជនបានសម្តែងក្តីអាណិតអាសូរដល់ ឌួង ឆាយ ជាពន់ពេក ក៏បានលើកទឹកចិត្ត និង ជូនពរឱ្យកូនប្រុសរបស់លោកឆាប់ជាសះស្បើយផងដែរ ៕

ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា

ប្រភព៖ pmhotnews

  • ឌួង ឆាយ បង្ហោះ​សារ​ដ៏​ខ្លោចចិត្ត អស់ជំនឿ​លើ​ទេវតា已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: