របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

ពេល​មក​រដូវ គឺ​ជា​វេលា​ដ៏​លំបាក​សម្រាប់​ស្រីៗ គឺ​ពិបាក​ទាំង​ការ​ស្លៀក​ពាក់ ដើរ​ហើរ ធ្វើ​អនាម័យ ហើយ​ថែម​ទាំង​មាន​ការ​ឈឺ​ចុក​ចាប់​ទៀត​ផង។ អំឡុង​ពេល​នេះ តម្រូវ​ឲ្យ​ស្រ្តី​មាន​ការ​អត់ធ្មត់ និង​ធ្វើ​អនាម័យ​ឲ្យ​បាន​ជា​ប្រចាំ។

 

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

 

ដើម្បី​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា និង​មាន​សុខភាព​ល្អ ស្រីៗ​ត្រូវ​តែ​អនុវត្ត​តាម​វិធី​សាស្រ្ត​ថែទាំ​ខ្លួន​ខាង​ក្រោម​នេះ៖

 

១.ជ្រើស​រើស​ផលិត​ផល​ត្រឹម​ត្រូវ​ដើម្បី​រក្សា​អនាម័យ
ស្រ្តី​គ្រប់​រូប​មាន​សិទ្ធិ​ជ្រើស​រើស​ប្រភេទ​សំឡី​អនាម័យ​ទៅ​តាម​ចំណូល​ចិត្ត​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ពេល​មក​រដូវ។ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ប្រើ​ផលិត​ដែល​មាន​គុណភាព។

 

២.ប្តូរ​សំឡី​អនាម័យ​ទៅ​តាម​ពេល​កំណត់
មិន​ត្រូវ​ប្រើ​ប្រាស់​សំឡី​មួយ​រយៈ​ពេល​យូរ​នោះ​ទេ​ព្រោះ​វា​អាច​បង្ក​បញ្ហា​ដល់​ស្បែក ឬ​ឆ្លង​រោគ​ផ្សេងៗ។ ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ដូរ​សំឡី​ឲ្យ​បាន​តាម​ពេល​កំណត់ ។ ពេល​ដ៏​ត្រឹម​ត្រូវ​​ក្នុង​ការ​ប្តូរ​សំឡី​នោះ​គឺ​រាល់​៦​ម៉ោង​ម្តង ឬតិចជាងនេះអាស្រ័យទោះលើបរិមាណ ឈាមរដូវ។
 
៣.សម្អាត​ប្រដាប់​ភេទ​ឲ្យ​បាន​ត្រឹម​ត្រូវ
ឈាម​រដូវ​អាច​ហូរ​ទៅ​កន្លែង​ផ្សេងៗ ដែល​ចាំបាច់​ត្រូវ​តែ​សម្អាត​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន និង​ទៀង​ទាត់​នៅ​ពេល​អ្នក​ដូរ​សំឡី​អនាម័យ។ វា​ក៏​ជួយ​មិន​ឲ្យ​មាន​ក្លិន​មិន​ល្អ​ផង​ដែរ។
 
៤.កុំ​ប្រើ​សាប៊ូ ឬ​ផលិត​ផល​សម្អាត​ផ្សេង​ទៀត
នៅ​ក្នុង​ទ្វារ​មាស​ស្រ្តី​មាន​បាក់​តេរី​ល្អៗ ដែល​មាន​មុខងារ​សម្អាត​ដោយ​ខ្លួន​ឯង។ នៅ​ពេល​ដែល​អ្នក​ប្រើ​សាប៊ូ វា​អាច​បណ្តាល​ឲ្យ​បាក់​តេរី​ទាំង​នោះ​ស្លាប់។ ជម្រើស​ដ៏​ល្អ គួរ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ដើម្បី​សម្អាត។ ទោះ​យ៉ាង​ណា អ្នក​អាច​ប្រើ​សាប៊ូ​សម្រាប់​លាង​សម្អាត​ផ្នែក​ខាង​ក្រៅ​បាន។

 
៥. ចេះ​វិធី​សម្អាត និង​ងូត​ទឹក​ឲ្យ​បាន​ទៀង​ទាត់
ត្រូវ​ប្រាកដ​ថា​អ្នក​សម្អាត​ពី​ផ្នែក​ខាង​ទ្វារ​មាស​ទៅ​ខាង​ក្រោយ​ជា​និច្ច ព្រោះ​បើ​សម្អាត​បញ្ច្រាស់ អាច​នាំ​បាក់​តេរី​មក​ក្នុង​ទ្វារមាស​ដែល​ធ្វើ​ឲ្យ​ឆ្លង​មេរោគ។ ការ​ងូត​ទឹក​មិន​ត្រឹម​តែ​អាច​សម្អាត​ខ្លួន​ប្រាណ​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​និង​ជួយ​កាត់​បន្ថយ​​​ការ​ឈឺ​ចាប់​ពេល​មក​រដូវ។

 

៦.ចំណី​អាហារ
អំឡុង​ពេល​មក​រដូវ​ស្រ្តី​ត្រូវ​បាត់​បង់​ជាតិ​ដែក និង​កាល់​ស្យូម ដូច្នេះ​ត្រូវ​បរិភាគ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ដោយ​ជ្រើស​រើស​អាហារ​ដែល​សម្បូរ​វីតាមីន ដើម្បី​ជៀស​វាង​បាន​នូវ​ភាព​ស្លេក​ស្លាំង។

 

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

 

៧.ប្រើថ្នាំបំបាត់ការឈឺចាប់ជាជំនួយ

នៅមុន​ពេលមក​រដូវ ស្ដ្រីមួយចំនួន​មានអាការ​ចុកពោះ ឈឺក្បាល ឈឺតាម​សាច់ដុំជាដើម។ ជាអាការៈ​ទាំងនេះវានឹងបាត់ទៅ​វិញនៅ​ក្រោយ​​ពេលមក​រដូវរួចដោយឯងៗ។ក្នុងករណីដែលពុំអាចទ្រាំទ្របានអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីប្រើថ្នាំ​បំបាត់​ការឈឺចាប់ជាជំនួយ។

 

សូម​ណែនាំ​សំឡី​អនាម័យ ហ៊ីប៊ី (Hibis) ជា​ផលិត​ផល​របស់​តៃវ៉ាន់ មាន​ច្រើន​ជម្រើស និង​មាន​លក្ខណៈ​ពិសេស៧​យ៉ាង ៖
-ការ​រចនា​ថ្មី សន្លឹក​មាន​ភាព​ទន់​ហើយ​ស្ងួត
-ស្លាប​របស់​សំឡី​ទន់​ស្វិត រក្សា​ស្បែក​មិន​ឲ្យរលាក ឬ​កន្ទួល
-មាន​ស្រទាប់ស្រូប​យក​បាន​យ៉ាង​ល្អ​វិសេស និង​ថែមទាំង​មាន​ “ ប៉ូលីមែរ “ជួយ​ការពារ​​​អនាម័យ បាន​យ៉ាង​ប្រសើរ​ជាងមុន
-មាន​ការ​រចនា​ជា​លក្ខណៈ3Dពិសេស​អាច​ទប់ស្កាត់​ការ​ត្រឡប់លេច​ធ្លាយ
-Premium សន្លឹក​ខ្យល់​ផ្តល់​នូវ​ចលនា​ឈាម​រត់​ត្រឡប់​មក​វិញ​នៃ​ជាតិ​សំណើម​បាន​ល្អ​ប្រសើរ
-Herbal ផ្តល់​នូវ​សំណើម ដើម្បី​រក្សា​ស្បែក ត្រជាក់​ស្រួល និង​មាន​ផាសុកភាព​បំផុត
-មាន​សារធាតុ​រុក្ខជាតិ(Liner) ថែមទាំ​ង​មាន​ក្លិន​ក្រអូបនៃផ្កា​​​​ “ហ៊ីប៊ី”

 

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

 

សំឡីអ​នាម័យ ហ៊ីប៊ី ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ស្រ្តី​គ្រប់រូប ធ្វើ​ឲ្យស្រ្តី​ទាំង​ឡាយអស់​កង្វល់​!

 

​ទំនាក់​ទំនង​ទិញ​ ឬ​សាក​សួរ​ព័ត៌មាន តាម​រយៈ​លេខទូរសព្ទ​៖ 015 66 62 02,Facebook:HIBIS Cambodia .

 

របៀប​ថែទាំ​ខ្លួន​ពេល​មក​រដូវ

 

អត្ថបទៈ  ឆៃ យ៉ារិទ្ធ

ប្រភទពៈ​ thehealthsite.com