​ប៉េង​ប៉ោះ និង​ការ៉ុត ញ៉ាំ​ឆ្អិន ល្អ​ជាង​ញ៉ាំ​ឆៅ

​ប៉េង​ប៉ោះ និង​ការ៉ុត ញ៉ាំ​ឆ្អិន ល្អ​ជាង​ញ៉ាំ​ឆៅ


​ប៉េង​ប៉ោះ និង​ការ៉ុត ញ៉ាំ​ឆ្អិន ល្អ​ជាង​ញ៉ាំ​ឆៅ

​គ្រូពេទ្យ​ជាច្រើន បាន​ណែនាំ​ឲ្យ​អ្នក ញ៉ាំ​បន្លែ​ឆៅ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ប៉េង​ប៉ោះ និង​ការ៉ុត វា​មាន​ប្រយោជន៍​ច្រើន ពេល​អ្នក​ចម្អិន​វា​បានល្អ មុន​នឹង​ញ៉ាំ​។​

​ប៉េង​ប៉ោះ​
​អ្នក​គួរ​ចម្អិន​ប៉េងប៉ោះ មុន​នឹង​ទទួល​ទាន ពីព្រោះ ជញ្ជាំង​កោសិកា​ដ៏​ក្រាស់​របស់​ប៉េង​ប៉ោះ ធ្វើឲ្យ​រាងកាយ​ពិបាក​ស្រូបយក សារធាតុ lycopene ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ​បំផុត ដែល​មាន​ក្នុង​ប៉េង​ប៉ោះ​។ សារធាតុ lycopene នឹង​ត្រូវ​បាន​ស្រូប​ចូល​ស្រួល ពេល​អ្នក​ចម្អិន​វា​បានល្អ​។​

​ការ៉ុត​
​ការ៉ុត មាន​ផ្ទុក​សារធាតុ beta-carotine ដែល​នឹង​ត្រូវ​បម្លែង​ជា​វីតាមីន A​។ ការ៉ុត ល្អ​ចំពោះ​សុខភាព​ស្បែក ភ្នែក និង​រាងកាយ​ទាំងមូល​។ គេ​បាន​សិក្សា​ឃើញថា ការ​ចម្អិន​វា​ឲ្យបាន​ល្អ អ្នក​នឹង​ទទួលបាន​ជាតិ​វីតាមីន​ខ្ពស់បំផុត ដែល​រាងកាយ​ត្រូវការ​។ ដូច្នេះ ពេល​អ្នក​ធ្វើ​ស៊ុប សូម​កុំ​ភ្លេច ដាក់​ការ៉ុត​ចូល​ផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។