៣ ចំណុច ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ លើ​កូន​ក្មេង​យ៉ាង​មាន​ប្រសិទ្ធភាព​

៣ ចំណុច ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ លើ​កូន​ក្មេង​យ៉ាង​មាន​ប្រសិទ្ធភាព​


៣ ចំណុច ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ លើ​កូន​ក្មេង​យ៉ាង​មាន​ប្រសិទ្ធភាព​

​ជំងឺ​គ្រុន​ផ្តាសាយា ច្រើន​កើត​លើ​កុមារ​តូចៗ ដោយសារ​តែ​រាងកាយ និង​ប្រព័ន្ធ​ភាពស៊ាំ​របស់គេ មិនទាន់​ខ្លាំងក្លា​ដូច​មនុស្ស​ធំ​។ ជំងឺ​គ្រុនផ្តាសាយ ជាការ​ឆ្លង​តាម​វីរុស ដែល​ភាគច្រើន វា​ប៉ះពាល់​ទៅដល់​សួត ច្រមុះ និង​បំពង់​ក​។​

​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ផ្តាសាយ ចំពោះ​កូន​ក្មេង​ដោយ​ខ្លួនឯង ហើយ​វា​មាន​ប្រសិទ្ធភាព​ខ្លាំង​គួរសម​។ យ៉ាងណាមិញ សូម​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ភ្លាម ពេល​កូន​មាន​ជំងឺផ្តាយ​សាយ​។​

១. ស៊ុប​ក្តៅ​
​ពេល​កូន​ផ្តាសាយ ក្រៅ​ពី​ការ​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ការ​ញ៉ាំ​ស៊ុប​ក្តៅៗ ក៏​អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក ឆាប់​ជា​ពី​ជំងឺ​នេះ​ផង​ដែរ ជាពិសេស ពេល​កូនតឹង​ច្រមុះ ឬ​មាន​បញ្ហា​ផ្លូវដង្ហើម​។ ស៊ុប​មាន់ ឬ​ស៊ុប​បន្លែ ដែល​មាន​លាយ​ខ្ទឹម និង​ម្រេច ពិតជា​អស្ចារ្យ​ណាស់ សម្រាប់​អ្នកមាន​ជំងឺ​ផ្តាសាយ​។

២. ទឹកឃ្មុំ ដើម្បី​បំបាត់​ការ​ឈឺបំពង់ក​
​អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ទឹកឃ្មុំ ប្រៀប​ដូច​ជា​ថ្នាំ​ផ្សះ ដែល​ទៅ​ព្យាបាល​ការ​ឈឺបំពង់ក និង​គ្រុនផ្តាសាយ​។ អ្នក​អាចឲ្យ​គេ​បៀម ខ្ពុ​រមាត់ និង​ញ៉ាំ​តែម្តង ប៉ុន្តែ បើ​កូន​អ្នក​នៅ​តូច (​អាយុ​ក្រោម​ពីរ​ឆ្នាំ​) សូម​កុំឲ្យ​គេ​ញ៉ាំ​ឲ្យសោះ​។​

៣. សម្រាក​
​រាងកាយ​នឹង​ជួសជុល កន្លែង​ដែល​ខូចខាត ពេល​អ្នក​គេង ដូច្នេះ ការ​គេង​ឲ្យបាន​ច្រើន ពិតជា​ជួយ​ព្យាបាល និង​ធ្វើឲ្យ​អ្នក​ឆាប់​ធូរស្បើយ​។ ការ​សម្រាក​នៅ​ផ្ទះ ក៏​កាត់បន្ថយ​ការឆ្លង និង​ចម្លង​មេរោគ ទៅកាន់​អ្នកដទៃ​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។