បុរសម្នាក់ប៉ងលោតទឹក សម្លាប់ខ្លួនពីលើស្ពាន ព្រះមុន្នីវង្សចាស់ តែសំណាងល្អអាជ្ញាធរជួយទាន់

(ភ្នំពេញ)៖ បុរសម្នាក់វ័យប្រហែល២០ឆ្នាំ ប៉ងលោតទឹកសម្លាប់ ពីលើស្ពានព្រះមុន្នីវង្សចាស់ តែសំណាងល្អត្រូវបានសមត្ថកិច្ចនិង ប្រជាការពារខណ្ឌ ជួយទាន់ពេលវេលា ក្រោយមកសមត្ថកិច្ចបានទាក់ទង ទៅក្រុមគ្រួសារ មកទទួលយកទៅផ្ទះវិញ។

ហេតុការណ៍នេះ កើតឡើងនាម៉ោង១៖៣០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅលើស្ពានព្រះមុន្នីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានទីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញបុរសម្នាក់បានដើរនៅលើស្ពាន ស្រាប់តែមួយសន្ទុះក្រោយមក បានឡើងលើ បង្កាន់ដៃស្ពាន ប៉ងលោតសម្លាប់ខ្លួន ខណៈពេលនោះសមត្ថកិច្ច និងប្រជាការពារដែលនៅក្បែរនោះ បានទៅជួយឃាត់ទាន់ពេលវេលា។

ប្រភពដដែលបន្ដថា គេមិនស្គាល់ឈ្មោះបុរសម្នាក់នេះ ហើយក៏មិនដឹងថា មានវិបត្តិអ្វីទេនៅក្នុងចិត្តដែរ បានជាគិតខ្លីយ៉ាងដូចនេះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកយកទៅផ្ទះវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ នារីវ័យក្មេងអាយុ ប្រមាណ២០ឆ្នាំ បានអង្គុយយំនៅកន្លែង ហាត់ប្រាណ មាត់ទន្លេ ខាងមុខព្រះបរមរាជវាំង ហើយស្រាប់តែ រត់ទៅលោតទឹកសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះទាន់។ បើតាមប្រជាពលរដ្ឋដែលហាត់នៅ ម្តុំមុខព្រះបរមរាជវាំង បានឲ្យដឹងថា នារីវ័យក្មេងនេះ ត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ ពេលវេលា ហើយកំពុងតែសន្លប់បាត់ស្មារតី ពេលនេះប្រជាពលរដ្ឋកំពុងតែ ជួយសង្គ្រោះបឋម៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បុរសម្នាក់ប៉ងលោតទឹក សម្លាប់ខ្លួនពីលើស្ពាន ព្រះមុន្នីវង្សចាស់ តែសំណាងល្អអាជ្ញាធរជួយទាន់

បុរសម្នាក់ប៉ងលោតទឹក សម្លាប់ខ្លួនពីលើស្ពាន ព្រះមុន្នីវង្សចាស់ តែសំណាងល្អអាជ្ញាធរជួយទាន់

បុរសម្នាក់ប៉ងលោតទឹក សម្លាប់ខ្លួនពីលើស្ពាន ព្រះមុន្នីវង្សចាស់ តែសំណាងល្អអាជ្ញាធរជួយទាន់