Noon Woranuch ចូល​ជំនួស​​តំណែង​ឯក​របស់ Chompoo Araya

តារា​សម្ដែង​ថៃ Noon Woranuch បាន​ទទួល​សម្ដែង​តំណែង​តួ​ឯក​ស្រី​ក្នុង​រឿង “ប្រលែង​ភ្លើង” (Ra Rerng Fai) ជំនួស​តារា​សម្ដែង Chompoo Araya ​ដោយ​តួ​ឯក​ប្រុស​ក្នុង​រឿង​នេះ​គឺ​តារា​សម្ដែង​​ Ken Theeradeth។

 

Noon Woranuch ចូល​ជំនួស​​តំណែង​ឯក​របស់ Chompoo Araya

 

មួយ​រយៈ​មុន​នេះ តារា​ឯក​ស្រី Chompoo Araya ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ថត​រឿង​នេះ​ដំបូង បាន​​ប្រកាស​ថា​សុំ​ដក​ខ្លួន​​វិញ ដោយ​ចង់​ទុក​ពេល​វេលា​ច្រើន​ឲ្យ​គ្រួសារ និង​មាន​គម្រោង​ចង់​បាន​កូន​ស្នង​ត្រកូល ខណៈ​រឿង​នេះ​ត្រូវ​ចំណាយ​ពេល​ថត​ប្រមាណ ៩​ខែ​ទៅ​មួយ​ឆ្នាំ។ បន្ទាប់​ពី​នោះ​ក៏​មាន​ព័ត៌មាន​លេចឮ​ថា​តួ​ឯក​ស្រី​ថ្មី​នោះ​គឺ​តារា​​វ័យ ៣៥ឆ្នាំ Noon Woranuch។

ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ម្សិលមិញ​នេះ ព័ត៌មាន​ផ្លូវការ​ក៏​ត្រូវ​បាន​លាតត្រដាង​ក្រោយ​អ្នក​ដឹកនាំ​រឿង​ភាគ​ខាង​លើ​នេះ បាន​បង្ហោះ​រូបភាព​ក្រៅ​ឆាក​ពី​ការ​ថត​រឿង​ថ្មី​របស់​ខ្លួន ដោយ​តួ​ឯក​ស្រី​ក្នុង​រូប​នោះ​គឺ Noon Woranuch ពិត​ប្រាកដ​មែន។

 

រឿង​ភាគ​ថ្មី​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន​នៅ​ប្រទេស​ថៃ ហើយ​ក៏​​ជា​រឿង​ដំបូង​ដែល Noon Woranuch បាន​សម្ដែង​ជាមួយ Ken Theeradeth ផង​ដែរ ៕

Noon Woranuch ចូល​ជំនួស​​តំណែង​ឯក​របស់ Chompoo Araya

 

Noon Woranuch ចូល​ជំនួស​​តំណែង​ឯក​របស់ Chompoo Araya

 

Noon Woranuch ចូល​ជំនួស​​តំណែង​ឯក​របស់ Chompoo Araya

 

ចុចអាន៖Ann, Aom និង​Chompoo បង្អួត​សម្រស់​ព្រមគ្នា​លើ​ឆាក​តែ​មួយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ kapook