ថ្ងៃ​មុន Justin ធ្លាក់​ឆាក ឥលូវនេះ Selena ដួល​លុតជង្គង់​លើ​ឆាក​ម្ដង

ពិត​ជា​ជួន​គ្នា​មែនទែន​ កាល​ពី​សប្ដាហ៍​​មុន​តារា​ចម្រៀង​ Justin Bieber មិន​ប្រយ័ត្ន​ដើរ​ធ្លាក់​​ពី​លើ​ឆាក​ប្រគំ​តន្ត្រី​​នៅ​ឯ​ប្រទេស​​កាណាដា។ ទន្ទឹម​នឹង​នេះ​​ដែរ​កាល​ពី​ម្សិលមិញ​​អតីត​មិត្ត​ស្រី​របស់​ខ្លួន ​Selena Gomez ក៏​បាន​រអិល​ដួល​លុតជង្គង់​លើ​ឆាក​ខ្មាស​គេ​មិន​ស្ទើរដែរ។

 

អំឡុង​ពេល​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក Revival World Tour តារា​ស្រី​វ័យ​២៣​ឆ្នាំ​​បាន​ភ្លាត់​ជើង​ពេល​ចុះ​ពី​កាំជណ្ដើរ​លើ​ឆាក​ រអិល​ដួល​នៅ​មុខ​ទស្សនិកជន​រាប់​ម៉ឺន​នាក់ ខណៈ​កំពុង​សម្ដែង​បទ​ថ្មី “Kill Em With Kindness” ។ ដោយ​សារ​តែ​គ្មាន​បញ្ហា​ធ្ងន់ធ្ងរ​ Selena បាន​​និយាយ​ពាក្យ​ហួស​ចិត្ត​ខ្លះ ហើយ​ងើប​ឈរ​ច្រៀង​បន្ត​ធម្មតា៕

 

Selena Gomez at the time of her fall on stage

Selena en el momento de su caida en el escenario #RevivalTourTulsa pic.twitter.com/9odsVIlsrw

— Selena Gomez News (@selenagomezecu_) June 20, 2016

 

ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក Revival World Tour របស់ Selena Gomezនឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​​ទី​  ១៨ ខែ ធ្នូ ឆ្នាំ ២០១៦៕

 

ចុចអាន៖វីដេអូ Justin Bieber ច្រៀង​សុខៗ ដើរ​ធ្លាក់​ឆាក​ប្រគំតន្ត្រី​នៅ​កាណាដា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  etonline