រ៉ូហ៊ីងយ៉ា៖​”ជន​រងគ្រោះ​​នៃ​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្សជាតិ​​”(អសប)​​

នៅភូមា ការរំលោភសិទ្ធមនុស្សប្រឆាំងទៅលើសហគមន៍ជនជាតិភាគតិចរ៉ូហីងយ៉ាដែលកាន់សាសនាម៊ូស្លីម រួមទាំងការបដិសេធមិនទទួលស្គាល់ជាពលរដ្ឋរបស់ខ្លួន ការចាប់បង្ខំឲ្យធ្វើពលកម្មនិងអំពើហិង្សាផ្លូវភេទ អាចនឹងចាត់ទុកបានជាឧក្រឹដ្ឋកម្មប្រឆំាងមនុស្សជាតិ-នេះជាការព្រមាននៅថ្ងៃចន្ទម្សិលមិញរបស់អ.ស.ប.នៅក្នុងរបាយការណ៍មួយរបស់ខ្លួន។

រ៉ូហ៊ីងយ៉ា៖​”ជន​រងគ្រោះ​​នៃ​​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្សជាតិ​​”(អសប)​​

នៅក្នុងរបាយការណ៍របស់អ.ស.ប. ដែលឧទ្ទិសជាពិសេស”ការធ្វើទុក្ខបុកម្នេញប្រឆាំងទៅលើជនជាតិភាគតិច រ៉ូហីងយ៉ានិងសាសនានានានៅភូមា” ស្នងការជាន់ខ្ពស់របស់អ.ស.ប. បានថ្កោលទោសការរំលោភបំពានដ៏ព្រៃផ្សៃមួយចំនួនប្រឆាំងទៅលើសហគមន៍រ៉ូហ៊ីងយ៉ា។

ចំពោះអ.ស.ប” ការរំលោភបំពានទាំងអស់នោះដែលជាការវាយប្រហារក្នុងទ្រង់ទ្រាយធំនិង តាមអំពើចិត្ត អាចនឹងត្រូវជាប់ទោសនៅមុខតុលាការពីបទប្រព្រឹ្តអំពើឧក្រឹដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។

.
សហគមន៍រ៉ូហីងយ៉ា ដែលមានប្រជាជនខ្លួនប្រមាណជាង១លាននាក់ ក្នុងចំណោមនោះ ប្រជាជនមួយចំនួនធំ បានចាប់តាំងទីលំនៅនៅភូមាចាប់តាំងពីច្រើនជំនាន់មកហើយ ក៏ប៉ុន្តែពួកគេបែរជាត្រូវបានគេចាត់ទុកជាជនអន្តោប្រវេស្តន៍ខុសច្បាប់ មកពីបឹងក្លាដែសដែលជាប្រទេសជិតខាងភូមាទៅវិញ។

នៅក្នុងរដ្ឋ Rakhine រដ្ឋមួយរបស់ភូមាននៅ ភាគខាងលិចប្រទេស ជនរ៉ូហីងយ៉ាជាង១សែននាក់ កំពុងរស់នៅគជើងគ្នានៅក្នុងជំរំសំរាប់ជនចំណាកស្រុក ចាប់តាំងពីមានអំពើហិង្សាផ្ទុះឡើងរវាងសហគមន៍ពុទ្ធសាសនានិងសហគមន៍សាសនាមូស្លីម ដែលបណ្តាលឲ្យមានជនរងគ្រោះស្លាប់ជាង២០០នាក់នៅឆ្នាំ២០១២  ភាគច្រើន ជាជនជាតិរ៉ូហីងយ៉ា។

កាលពីដើមខែមីនា អ.ស.ប. បានទាញសញ្ញាអាសន្នមួយរូចហើយ ពាក់ព័ន្ធនឹងសហគមន៍ជនជាតិភាគតិចនេះ ដែលកំពុងរងទុក្ខវេទនាយ៉ាងក្រៃលែងក្នុងការរស់នៅខ្វះមុខខ្វះក្រោយ ជាពិសេស ពួកគេ គ្មានថ្នាំពេទ្យសំរាប់ព្យាបាលកូនៗរបស់ពួកគេដែលឈឺជិតស្លាប់។

ចំណែកជ័យលាភីរង្វាន់ណូបែលសន្តិភាព Aung San Su Kyi វិញដែលគណបក្សរបស់លោកស្រីកំពុងកាន់អំណាចនៅក្នុងប្រទេសចាប់តាំងពីខែមេសានោះ ក៏ត្រូវទទួលរងការទិតៀនមិនតិចដែរនៅឯបរទេស ដោយហេតុតែលោកស្រីមានភាពស្ងាត់ស្ងៀមពេកនៅលើបញ្ហាសហគមន៍រ៉ូហីងយ៉ា។

របាយការណ៍របស់អ.ស.ប.ក៏បានគូសបញ្ជាក់ទៀតថា”សហគមន៍ រ៉ូហីងយ៉ាដែលគ្មានស្រុកទេសនោះ ត្រូវបានគេផាត់ចេញពីទីផ្សារការងារ ពីប្រព័ន្ធអប់រំ និង ពីប្រព័ន្ធសុខាពិបាល ជាពិសេស អាយុជីវិតនិងសន្តិសុខរបស់ពួកគេ ត្រូវស្ថិតនៅក្រោមការគំរាមកំហែងជានិរន្ត។

ចំណែកកុមាររ៉ូហឹងយ៉ាវិញ ក៏ពុំដែលបានទទួលសំបុតកំណើតអ្វីមួយសន្លឺកដែរ ចាប់តាំងពីទស្សវត្តន៍ឆ្នាំ៩០មកម្ល៉េះ៕

ប្រភពៈ RFI