ទើប​តែ​​សឹក​ពី​បួស​ស៊ីសាច់​ឆ្កែ​ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់

ទើប​តែ​​សឹក​ពី​បួស​ស៊ីសាច់​ឆ្កែ​ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់



កំពង់ស្ពឺ​ ៖​ អន្ទិត​ ដែល​ទើប​​តែ​សឹក​ពី​បួស និង​ការ​ប្រពន្ធ​ថ្មីៗ​ បាន​នាំគ្នា​ស៊ីសាច់​ឆ្កែ​​​ក្លែម​ស្រា​ស​ រួច​​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​បុក​គូទ​គោយន្ត​ដឹក​អុស​ដាច់​បំពង់​.​ក​ស្លាប់​យ៉ាង​រន្ធត់។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​មាន​ឡើង​ កាលពី​វេលា​ម៉ោង​១៤​និង​១០​នាទី​ ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ​២០១៦​ ស្ថិត​លើ​ផ្លូវ​លេខ​៤៤ ​ចន្លោះ​គីឡូម៉ែត្រ​៨៤-៨៥ ត្រង់​ចំណុច​ភ្នំ​តូច ភូមិ​អូរអង្គុំ ឃុំ​អម​លាំង ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

លោក​អនុសេនីយ៍ត្រី​ ឯក ឆក​ជា អធិការ​រង ស្រុក​ថ្ពង​ បាន​ប្រាប់​ថា​ ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ហុន សៅ​រី​ន​ ភេទ​ប្រុស​ អាយុ​២៨​​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ ​​បាន​ជិះ​​ម៉ូតូ​ C125 ស៊េរី​​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FJ.4641។ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ​ក៏​បាន​បុក​គោយន្ត​ដឹក​អុស​ ដែល​កំពុង​បើក​ស្របគ្នា ពី​លិច​ទៅ​កើត​បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​មុត​ចុង​អុស​ធ្លាយ​បំពង់ក​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ។

លោក​បន្ត​ថា ​ឃើញ​សភាព​បែប​នោះ ​អ្នក​​បើក​គោយន្ត​កន្ត្រៃ ​បាន​បើក​រត់​បាន​ជាង​១​គ​.​ម​ ក៏​ឈប់​ទុក​គោយន្ត​ចោល​ រួច​ចុះ​រត់​គេច​ខ្លួន​បាត់។

លោក​អធិការ​រង​បន្ត​​ទៀត​ថា ជនរងគ្រោះ​ ដែល​ជិះ​ម៉ូតូ​បុក​គូទ​គោយន្ត​​​ដឹក​អុស​នោះ ​ទើបតែ​សឹក​ពី​បួស និង​រៀបការ​ប្រពន្ធ​ថ្មី​នេះ។ មុន​នឹង​ជួប​គ្រោះថ្នាក់​នោះ ​​​ជនរងគ្រោះ និង​មិត្តភ័ក្ដិ​បាន​នាំ​គ្នា​ផឹក​ស្រា និង​ក្លែម​សាច់​ឆ្កែ​វត្ត។ បន្ទាប់ពី​ផឹកស៊ី​ស្រវឹង​ ហើយ​មេឃ​ភ្លៀង​រួច​មក​ ជនរងគ្រោះ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​យ៉ាង​លឿន​ ​ដល់​ចំណុច​កើតហេតុ​ក៏​បុក​គូទ​គោយន្ត​បណ្ដាល​ឲ្យ​មុត​ធ្លាយ​បំពង់​.​ក​ស្លាប់​តែ​ម្ដង។

បច្ចុប្បន្ន​ វត្ថុ​តាង ​សមត្ថកិច្ច ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ចំណែក​សព​ជន​រង​គ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី៕
ទើប​តែ​​សឹក​ពី​បួស​ស៊ីសាច់​ឆ្កែ​ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់

ទើប​តែ​​សឹក​ពី​បួស​ស៊ីសាច់​ឆ្កែ​ ជិះ​ម៉ូតូ​បុក​គោយន្ត​ស្លាប់