Colgate ចាប់​រង្វាន់​អាហារូបករណ៍ លើក​ទី​១​នៅ​ផ្សារ​ទំនើប CityMall

Colgate ចាប់​រង្វាន់​អាហារូបករណ៍ លើក​ទី​១​នៅ​ផ្សារ​ទំនើប CityMall



ក្រុមហ៊ុន​Colgate​បាន​ប្រកាស​យុទ្ធនា​ការណ៍​អាហារូបករណ៍​ថ្នាក់​ជាតិ​របស់​ខ្លួន​ជាដំបូង​នៅ ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៦​។ យុទ្ធនា​ការណ៍​នេះ​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា ជាពិសេស មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ពី​ការសិក្សា​របស់​កូនៗ និង​សិស្សានុសិស្ស​ដែល​កំពុងតែ​បារម្ភ​ពី​ការសិក្សា​របស់​ខ្លួន ឥឡូវនេះ​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍ ដែលមាន​តម្លៃ​សរុប 180​លាន​រៀល​។ គោលបំណង​របស់​ក្រុមហ៊ុន Colgate នៅក្នុង យុទ្ធនា​ការណ៍​នេះ​គឺ​ដើម្បី​ផ្តល់នូវ​ឱកាស​ដល់​កុមារ​កម្ពុជា ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។

ជាមួយនឹង​ឱកាស​ឈ្នះ​រង្វាន់​ជា​អាហារូបករណ៍​ដែលមាន​តម្លៃ​សរុប ១៨០លាន​រៀល​នេះ​ក្រុមហ៊ុន Colgate មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នកឈ្នះ​រង្វាន់ ធ្វើការ​ចំណាយ ទៅលើ​ការសិក្សា​របស់​កូនៗ សម្ភារៈ​សិក្សា ឬ​ជំនាញ​ផ្សេងៗ ដូចជា​ជំនាញ​ភាសា​ជាដើម​។

កម្ម​វិធី​អាហារូបករណ៍​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែឧសភា រហូតដល់​ថ្ងៃទី១៥ ខែកក្កដា​ឆ្នាំ២០១៦។ ក្រុមហ៊ុន Colgate បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់​អាហារូបករណ៍​លើកដំបូង​របស់​ខ្លួន នៅ​ផ្សារ​ទំនើប City Mall និង​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់ ចំនួន១២រូប រួច​មកហើយ​។ នៅក្នុង​កម្មវិធី​នេះ ក៏​មាន​ការផ្តល់ជូន​ផលិតផល​ថ្នាំដុសធ្មេញ Colgate ដោយ​ឥតគិតថ្លៃ រីករាយ​ជាមួយ​ល្បែង​កម្សាន្ត​សប្បាយៗ​ជាច្រើន​និង​ការ​លក់​ជូន​ពិសេស​ដល់​អតិថិជន ផង​ដែរ​។

កុំឲ្យ​ឱកាស​ឈ្នះ​រង្វាន់​នេះ រំលង​ឲ្យ​សោះ​! រង្វាន់​អាហារូបករណ៍២៤រង្វាន់ ផ្សេងទៀត កំពុង​រង់ចាំ​អ្នក ដូច្នេះ​ប្រញាប់​ឡើង​! ការ​ចាប់​រង្វាន់​អាហារូបករណ៍​លើក​ចុងក្រោយ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ៣១ ខែកក្កដា​ឆ្នាំ ២០១៦នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​។ លោកអ្នក​អាច​ចូលរួម​ដោយ​សរសេរ​ឈ្មោះ លេខ​ទូរស័ព្ទ អាសយដ្ឋាន លើ​សំបក​កញ្ចប់​ថ្នាំដុសធ្មេញ Colgate រួច​យក​ទៅដាក់​ក្នុង​ធុង​ឆ្នោត ឬ​ផ្ញើរ​សារ Colgate99 ទៅ​លេខ 010 203 003​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មើល​លើ​សំបក​កញ្ចប់​ថ្នាំដុសធ្មេញ Colgate ឬ​ទំនាក់​ទំ​នង់​ទៅ​លេខ 017 891 000​។​ក្រុមហ៊ុន Colgate សន្យា​នឹង​បន្ត​ផ្តល់​យុទ្ធនាការ​អាហារូបករណ៍​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្តល់​នូវ​ឱកាស​ដល់​កុមារ​កម្ពុជា ឲ្យ​មានការ​អប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង​។ Colgate ថ្នាំដុសធ្មេញ​លេខ​1 ណែនាំ​ដោយ​ទន្តពេទ្យ​៕