កម្ពុជា​-​ថៃ សហការ​រុករក​ទីតាំង​បង្គោល​ព្រំដែន​លេខ​៦​រួមគ្នា​

កម្ពុជា​-​ថៃ សហការ​រុករក​ទីតាំង​បង្គោល​ព្រំដែន​លេខ​៦​រួមគ្នា​



ឧត្តរមានជ័យ ៖ កិច្ច​សហប្រតិបត្តិការ​មួយ​បាន​ធ្វើឡើង​ នៅ​វេលា​ម៉ោង​៩​ និង​៣០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ស្តីពី​ក្រុមការងារ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ថៃ ដោយបាន​ចុះ​សិក្សា​បង្គោល​ព្រំដែន​លេខ​៦។ ភាគី​កម្ពុជា​ចូលរួម​ចំនួន​១៣​នាក់ ដឹកនាំ​ដោយ​លោក ស បូរ៉ា អនុប្រធាន​ក្រុមការងារ​បច្ចេក​ទេស​វាស់វែង​រុករក​ទីតាំង​បង្គោល​ព្រំដែន​កម្ពុជា ​និង​ភាគី​ថៃ​១៧​នាក់​ដឹកនាំ​ដោយ​លោកវរសេនីយ៍ទោ ឆៃ​រ៉ាត់​ឆៃ​ដាំ​រ៉ុង​រួត អនុប្រធាន​ក្រុមការងារ​បច្ចេកទេស​វាស់វែង​រុករក​ទីតាំង​បង្គោល​ព្រំដែន​ថៃ​និង​កម្ពុជា​។

ក្រុមការងារ​ចម្រុះ​ទាំង​២​ភាគី​បាន​ទៅដល់​ទីតាំង​ និង​បាន​រួម​គ្នា​កាប់​ព្រៃ​រាវ​មីន បាន​ចំនួន​១​គ្រាប់​ប្រភេទ ៦៩ នៅ​បរិវេណ​បង្គោល​ព្រំដែន​លេខ​៦​នោះ​។ ​នៅ​ម៉ោង​៨​និង​៣០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល កម្លាំង​ប៉ុស្តិ៍​ភ្នំ​ត្បាល់​ក៏បាន​ចុះ​ល្បាត​ពី​ចំណុច​ប៉ុស្តិ៍​ដល់​ចំណុច​ល្អាង​មាន់​ងាប់​ចំណុច​VA(០៤២៧៣ ៨៩០១០)​ដឹកនាំ​ដោយ​លោក​ព្រឹន្ទបាលឯក អាង រ៉ានី នាយរង​ប៉ុស្តិ៍​និង​កម្លាំង​៥​នាក់​សហការ​ជាមួយ​យោធា​ចំនួន​៦​នាក់ ដឹកនាំ​ដោយ​លោក​ព្រឹន្ទបាលឯក សំ វី មេ​បញ្ជាការ​រង​កងអនុសេនាតូច​លេខ​៦​នៃ​វរ​:​សេនា​តូច​កងការពារ​ព្រំដែន​៤០៣ ចំណុះ​យោធភូមិភាគ​ទី​៤ តែ​នៅ​គ្រប់​ចំណុច​គោលដៅ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ​៕
កម្ពុជា​-​ថៃ សហការ​រុករក​ទីតាំង​បង្គោល​ព្រំដែន​លេខ​៦​រួមគ្នា​

កម្ពុជា​-​ថៃ សហការ​រុករក​ទីតាំង​បង្គោល​ព្រំដែន​លេខ​៦​រួមគ្នា​