Jamie Vardy ត្រេកអរ​ដែល​ខ្លួន​ស្ថិត​ក្នុង​ជម្រើស​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស

Jamie Vardy ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស មិន​នឹក​ស្មានថា លោក​Roy Hodgson គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស ផ្ដល់​ឱកាស​ឱ្យ​លោក​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ពូ​ល​B ជួប​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី កាលពី​យប់​ថ្ងៃ​ទី​២០ មិថុនា នៅ​ក្នុង​ព្រឹត្តិការណ៍​យូ​រ៉ូ​២០១៦ ។

Jamie Vardy បាន​បញ្ជាក់​នៅ​មុន​ការ​ប្រកួត​ចាប់ផ្ដើម​ថា ៖«​ខ្ញុំ​ពេញចិត្ត​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន និង​ត្រេកអរ​ដែល​ខ្ញុំ​ស្ថិត​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​គ្រូបង្វឹក ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​នេះ​គឺ​ខ្ញុំ​ចង់ឱ្យ​ក្រុម​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ពេល​កន្លង​មក​» ៕