ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​UEFA ពិន័យ​ពី​បទ​មាន​អ្នកគាំទ្រ​ចូល​ថត​ជាមួយ Ronaldo​នៅ​ទីលាន​ប្រកួត

ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប (UEFA) ពិន័យ​ប្រាក់ ក្រោយ​ពី​បណ្ដោយ​ឱ្យ​អ្នកគាំទ្រ​មួយ​រូប​រត់​ចូល​ទីលាន​ប្រកួត​សុំ​ថតរូប​Selfie​ជាមួយ​កីឡាករ​Cristiano Ronaldo ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ដែលព័រ​ទុ​យ​ហ្គា​ល់លេង​ស្មើ​ជាមួយ​អូ​ទ្រី​ស​០-០ កាលពី​យប់​ថ្ងៃ​ទី​១៨ មិថុនា ។ ទោះបី​យ៉ាងណា​គេ​មិន​ទាន់​ដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ពិន័យ​នៅឡើយ​ទេ ៕