ស្ថាន​ទូត​បារាំង​ រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​​អបអរ​ការ​ប្រកួត​យូរ៉ូ

ស្ថានទូតបារាំងនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ពីរនៅរាជធានីភ្នំពេញ ដើម្បីចូលរួមអបអរការប្រកួតបាល់ទាត់ពាន់រង្វាន់យូរ៉ូ ឆ្នាំ២០១៦ (EURO 2016) ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ។ ដោយកម្មវិធីនោះរួមមាន៖

ស្ថាន​ទូត​បារាំង​ រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​​អបអរ​ការ​ប្រកួត​យូរ៉ូ

១- នៅថ្ងៃទី២១ ខែមិថុនា នេះចាប់ពីម៉ោង ៥ល្ងាច ក្រុមបាល់ទាត់ចម្រុះ ដែលមានសមាសភាពកីឡាករមកពីស្ថានទូតនៃប្រទេសចូលរួមប្រកួតយូរ៉ូ រួមមាន អាល្លឺម៉ង់ អស់គ្លេស រុស្ស៊ី ស្វីស និង បែលហ្ស៊ិក រួមទាំងប្រតិភូសហភាពអឺរ៉ុប នឹងប្រកួតគ្នាជាលក្ខណៈមិត្តភាពនៅតារាងបាល់ទាត់ KB ALL SPORT CLUB ខាងត្បូងក្រសួងការបរទេស។

២- ថ្ងៃទី២៦ ខែមិថុនា វេលាម៉ោង ៣:៣០នាទីល្ងាច កុមារប្រមាណ ៥០នាក់មកពីអង្គការតារ៉ាម៉ាណា និងអង្គការគ្រួសារថ្មី នឹងមានឱកាសទទួលបានដំបូន្មានល្អៗក្នុងវិស័យបាល់ទាត់ពីសំណាក់កីឡាករអាជីពនៅក្លឹបភ្នំពេញក្រោន នៅទីលានបាល់ទាត់ RSN ដោយការបង្ហាត់បង្រៀននេះមានរយៈពេល២ម៉ោង៕

ប្រភព៖ sabay

  • ស្ថាន​ទូត​បារាំង​ រៀប​ចំ​ព្រឹត្តិការណ៍​បាល់ទាត់​​អបអរ​ការ​ប្រកួត​យូរ៉ូ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: