តុលាការ​ជំនុំជម្រះ​​សំណុំ​រឿង​​អារក​​សម្លាប់​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣​ម្នាក់ នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា  ឆ្នាំ២០១៦នេះ បានធ្វើការជំនុំជម្រះ និងកាត់ទោសជាសាធារណៈ ទៅលើយុវជនជាប់ចោទម្នាក់ដែលមានមុខរបរ ជាមេជាងក្រឡឹងឡាន ដោយជាប់ទាក់ទងនឹងករណីអារក សម្លាប់និស្សិតច្បាប់ឆ្នាំទី៣ម្នាក់ នៅវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី នៅក្នុងបន្ទប់ទឹក ស្ថិតនៅក្នុងក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក កាលចុងខែមេសា ឆ្នាំ២០១៥។

លោក លី លីបម៉េង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរ ជាមេជាងក្រឡឹង រស់នៅក្រុមទី១៨ ភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន ត្រូវបានតំណាងអយ្យការ បានសម្រេចចោទប្រកាន់ពីបទ”ឃាតកម្មគិតទុកជាមុន” មាត្រា២៨ និង២០០ នៃក្រមព្រហ្មទណ្ឌ របស់ព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីបានកោះហៅមកសួរនាំ និងសង្ស័យមានការទាក់ទងនឹងករណីឃាតកម្ម ដោយអារកសម្លាប់ទៅលើជនរងគ្រោះ ដែលជានិស្សិតច្បាប់ឆ្នាំទី៣ នៅវិទ្យាស្ថាន ខ្មែរជំនាន់ថ្មី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥។
លោក អ៊ែល វណ្ណៈ ជាមេធាវីការពារក្តីឲ្យជនរងគ្រោះ ឈ្មោះ ណុប ប៊ុនធឿន ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ឆ្នាំទី៣ នៅវិទ្យាស្ថាន “ខ្មែរជំនាន់ថ្មី” បានថ្លែងថា នៅក្នុងរឿងក្តីនេះ កូនក្តីរបស់លោក ដែលត្រូវជាឪពុករបស់ជនរងគ្រោះ បានសំណូមពរឲ្យក្រុមប្រឹក្សាជំនុំជម្រះសម្រេចផ្ដន្ទាទោសជាប់ចោទឲ្យបានធ្ងន់តាមច្បាប់ និងទាមទារថ្លៃជម្ងឺចិត្តចំនួន៣០០លានរៀល ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ ជនជាប់ចោទឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន បានឆ្លើយប្រកែកថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះនោះទេ ដោយជនរងគ្រោះបានធ្វើអត្តឃាតដោយអារក សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ទឹក សង្ស័យញៀនថ្នាំ (បែកថ្នាំ)។
 ជនជាប់ចោទ ឈ្មោះ ហាក់ វុទ្ធី ហៅ ចំរើន បានសំណូមពរឲ្យតុលាការសម្រេច លើកការចោទប្រកាន់ និងដោះលែងគាត់ឲ្យមានសេរីភាពវិញ។ សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើការប្រកាសសាលក្រម នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ៕

ប្រភព៖ kqube

  • តុលាការ​ជំនុំជម្រះ​​សំណុំ​រឿង​​អារក​​សម្លាប់​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣​ម្នាក់ នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: