ផ្ទុះ​ឆេះ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​រុស្ស៊ី​នៅ​ទីលាន​សាក​អាវុធ ត្រូវ​ជម្លៀស​មនុស្ស​អស់​ជាង​៦០០​នាក់

ហេតុការណ៍ផ្ទុះដ៏មហិមាមួយបានកើតឡើងនៅឃ្លាំងផ្ទុករំសេវមួយកន្លែង នៅតំបន់សមប្រយុទ្ធយោធា នាភាគខាងជើងប្រទេសរុស្ស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់មានការជម្លៀសប្រជាជនប្រមាណជាង៦០០នាក់ចេញពីតំបន់ ដោយក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ការផ្ទុះនោះកើតឡើងដោយសារតែឆេះម៉ាស៊ីនរ៉ុកកែត ។
ឧប្បត្តិហេតុនេះ កើតឡើងនៅក្នុងបរិវេណតំបន់សាកអាវុធយោធា Ashuluk នៅក្បែរទីក្រុងភាគខាងជើងរុស្សី ឈ្មោះ Astrakhan ដោយយោងតាមប្រភពភ្នាក់ងារព័ត៌មាន TASS របស់រុស្សីបានឲ្យដឹងថា ជើងទម្របាញ់យានអវកាសទៅកាន់គន្លងតារាវិថីបានឆាបឆេះ ដែលជើងទម្រនោះ ក៏ជាផ្នែកមួយនៃប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់ S-75 ផងដែរ ។
ប្រជាជនជាង៦០០នាក់ ដែលរស់នៅក្នុងតំបន់ត្រូវអាជ្ញាធរជម្លៀសចេញភ្លាមៗ ហើយការរាយការណ៍ជំហានដំបូងបានបញ្ជាក់ថា មនុស្សចំនួន៥០នាក់បានស្លាប់នៅក្នុងភ្លើងនោះ តែត្រូវក្រសួងការពារជាតិបដិសេធចំពោះរឿងនេះ ហើយអះអាងថា គ្មាននរណាម្នាក់បានស្លាប់ក្នុងហេតុការណ៍នេះទេ ។

គួរបញ្ជាក់ថា តំបន់ Ashuluk ជាកន្លែងសាកល្បងអាវុធយោធាជាច្រើន ហើយក៏ជាកន្លែងសម្រាប់បាញ់មីស៊ីលពីដីទៅលើអាកាសផងដែរ ដោយតំបន់នេះធ្លាប់បានឧប្បត្តិហេតុផ្ទុះឆេះជាច្រើនដងរួចមកហើយ ជាក់ស្ដែងកាលពីឆ្នាំ២០១១ ការផ្ទុះម៉ាស៊ីនធំមួយបានសម្លាប់មនុស្សអស់៨នាក់ ហើយឆ្នាំ២០១៣ មីស៊ីលបាញ់ដោយជើងបាញ់រ៉ុកកែតមួយគ្រាប់ក៏បានផ្ទុះ សម្លាប់មនុស្សអស់២នាក់ ៕

ផ្ទុះ​ឆេះ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​រុស្ស៊ី​នៅ​ទីលាន​សាក​អាវុធ ត្រូវ​ជម្លៀស​មនុស្ស​អស់​ជាង​៦០០​នាក់ ផ្ទុះ​ឆេះ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​រុស្ស៊ី​នៅ​ទីលាន​សាក​អាវុធ ត្រូវ​ជម្លៀស​មនុស្ស​អស់​ជាង​៦០០​នាក់

ប្រភព៖ kqube

  • ផ្ទុះ​ឆេះ​ម៉ាស៊ីន​បាញ់​គ្រាប់​រ៉ុកកែត​រុស្ស៊ី​នៅ​ទីលាន​សាក​អាវុធ ត្រូវ​ជម្លៀស​មនុស្ស​អស់​ជាង​៦០០​នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: