ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ)

ខេត្តក្រចេះ៖ ស្ត្រីរស់នៅតំបន់ដាច់ស្រយាល ក្នុងភូមិស្រែថ្មាយ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលឈឺពោះសម្រាលកូន ហើយត្រូវបានអ្នកភូមិសែងតាមអង្រឹង តាក់តាមភ្លឺស្រែ មកកាន់មន្ទីរពេទ្របង្អែក ហើយរហូតមកដល់ពេលនេះ ស្រ្តិរូបនេះត្រូវបានក្រុមគ្រូពេទ្រសម្រេចវះកាត់ ក្រោយពីឈឺពោះអស់រយៈពេល២ថ្ងៃ តែមិនព្រមកើត ។

យ៉ាងណាក៏ដោយ រូបស្ត្រីពោះធំឈឺពោះសម្រាលកូនសែងតាមអង្រឹងឈ្មោះ នុត ស្តើង អាយុ២២ឆ្នាំ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម facebookនិងមានការចាប់អារម្មខ្លាំងពីអ្នកដែលបានឃើញរូបភាពកម្សត់កម្រមួយនេះ ។យុវជនម្នាក់ឈ្មោះ ឯក សុវណ្ណា ដែលជាអ្នកបង្ហោះរូបភាពស្ត្រីពោះធំឈឺពោះសម្រាលកូនបានឱ្យដឹងថា ក្រោយពីស្រ្តីរូបនេះ ឈឺពោះសម្រាលកូនបានមួយយប់មួយថ្ងៃ តែមិនព្រមកើតរួចមក អ្នកភូមិនៅតំបន់នោះបានសម្រេចយកស្ត្រីរូបនេះមកកាន់មន្ទីរពេទ្រ ។ តែដោយសារស្ថានភាពផ្លូវ ចេញពីភូមិមិនមានផ្លូវសម្រាប់ជិះម៉ូតូ អ្នកភូមិបានចងអង្រឹងនិងស្នែង ហើយសែងស្ត្រីរូបនេះ មកកាន់មណ្ឌលសុខភាព លើចម្ងាយផ្លូវជិត១០គីឡូម៉ែត្រ ។

លោកបន្តថា ពេលជូនស្ត្រីរូបនេះមកដល់មណ្ឌលសុខភាពស្រុកសំបូរហើយនោះ ត្រូវបានក្រុមគ្រូពេទ្របញ្ជូនបន្តមកកាន់មន្ទីរពេទ្រខេត្ត ដោយគ្រូពេទ្រស្រុកអះអាងថា កូននេះធំពេក គឺកើតមិនចេញនោះទេទាល់តែវះកាត់ទើបបាន ។លោក រឿន រាន់ អាយុ២៤ឆ្នាំ ត្រូវជាប្តីបាននិយាយថា កូនដែលកំពុងសម្រាលនេះ គឺជាកូនទី២ លោកថា កាលកូនដំបូងគឺមិនពិបាកកើតដូចកូននេះទេ ហើយលោកក៏មិនបានយកមកពេទ្រដែរ គឺឆ្មបបុរាណតាមភូមិជាអ្នកជួយបង្កើត ហើយក៏មិនមានបញ្ហាអ្វីដែរ ។

ក្រុមគ្រូពេទ្រនៅក្នុងមន្ទីរពេទ្របង្អែកខេត្តក្រចេះ បាននិយាយថា ពេលនេះស្រ្តីរូបនេះត្រូវបានគ្រូពេទ្រវះកាត់បានជោគជ័យ នៅល្ងាចថ្ងៃទី២០ខែមិថុនាហើយកូននេះជាកូនប្រុស និងមានទម្ងន់៣,៤គីឡូក្រាម ពេលនេះគាត់កំពុងសម្រាកនៅក្នុងមន្ទីរពេទ្រ ពេលសុខភាពគាត់ប្រសើរឡើងវិញ ទើបពេទ្រឱ្យគាត់ត្រឡប់ទៅផ្ទះវិញ ៕កោះទ្រុង

ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ) ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ)

ប្រភព៖ nokorwatnews

  • ស្ត្រីរស់នៅតំបន់ដាច់ស្រយាលឈឺពោះសម្រាលកូនរយៈពេល២ថ្ងៃមិនព្រមកើត ត្រូវក្រុមគ្រូពេទ្រសម្រេចវះកាត់ដោយជោគជ័យ (មានវីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:កំសាន្ត
Tags: