បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​

បុរសៗក្នុងប្រទេសចិនកាន់តែច្រើនឡើងបានទិញយកតុក្កតាប្លាស្ទិកសិច មករួមរស់នៅមួយដោយចាត់ទុកជាកូន ឬជាដៃគូជីវិត។ នេះបើយោងតាមសារព័ត៌មានចិន People’s Daily។

បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​

តុក្កតាប្លាស្ទិករូបរាងមនុស្សស្រីបានធ្វើឲ្យបុរសចិនជាច្រើនប្រែប្រួល និងបង្ហាញអាកប្បកិរិយាប្លែកៗ។ គេសង្កេតឃើញបុរសចិនមួយចំនួនបាននាំតុក្កតាដើរលេងពេញទីក្រុង តាមសួន ឬតាមរោងកុននានាប្រៀបដូចជាមនុស្សមានជីវិត។

ជាតួយ៉ាង តាមការឲ្យដឹងពីបុរសម្នាក់ឈ្មោះ Song Bo បានឲ្យដឹងថា លោកបានចាត់ទុកតុក្កតាខាងលើប្រៀបដូចជាកូនស្រីរបស់ខ្លួន។ អ្វីដែលនាំឲ្យបុរសវ័យ២៩ឆ្នាំធ្វើបែបនោះ ព្រោះតែជំងឺប្រចាំកាយដែលលោកមិនចង់ប្រថុយរៀបការជាមួយនារីណាម្នាក់ឬមានកូននោះឡើយ។

បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​

ចំណែកបុរសវ័យ៣៦ឆ្នាំជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុម្នាក់ឈ្មោះ Zhang Fan បានឲ្យដឹងថា លោកចាត់ទុកតុក្កតានោះជាដៃគូស្រីម្នាក់។ រៀងរាល់ថ្ងៃលោកតែងស្លៀកពាក់ឲ្យតុក្កតា នាំតុក្កតាដើរចេញទៅលេងនៅខាងក្រៅ លើសពីនោះលោកតែងតែទិញគ្រឿងអលង្ការនិងសំលៀកបំពាក់ជាច្រើនសម្រាប់ដៃគូរបស់លោកផងដែរ។

ដោយឡែកបុរសអាយុ៥៨ឆ្នាំឈ្មោះ Li Chen បាននិយាយថា បន្ទាប់ពីលោកបានលែងលះជាមួយអតីតភរិយា លោកបានទិញយកតុក្កតានោះមកនៅជាមួយប្រៀបដូចជាដៃគូជីវិតរបស់លោក។

តាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times ទីផ្សារជួញដូរតុក្កតាសិចក្នុងមួយឆ្នាំៗនៅប្រទេសចិនមានទំហំទឹកប្រាក់រហូតដល់ ១០០ពាន់លានយាន់ក្នុងមួយឆ្នាំឬ ប្រហែល១៤ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​ បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​ បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​ បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​ បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​

ប្រភព៖ sabay

  • បុរស​​អត់​គូ​កាន់​តែ​ច្រើន​នៅ​ចិន យក​តុក្កតា​សិច​​​ទុក​ជា​​​ដៃ​គូ​ជីវិត ឬ​កូន​ស្រី​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:ជីវិតនិងសង្គម
Tags: