អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

ក្រុម​ជម្រើស​ជាតិ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ​​នឹង​ត្រូវ​ប៉ះ​ក្រុម​អៀរឡង់​ខាង​ជើង ក្នុង​ការ​ប្រកួត​ Euro 2016 វគ្គ​​សន្សំ​ពិន្ទុ​​លើក​ចុង​ក្រោយ​ ក្នុង​ពូល​ C ​នា​កីឡដ្ឋាន​ Parc des Princes ​ទីក្រុង​ប៉ារីស វេលា​ម៉ោង​១១:០០​នាទី​យប់​នេះ។

 

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

 

ឆ្លង​កាត់​​២​ប្រកួត​កន្លង​មក​ អាល្លឺម៉ង់ ឈ្នះ​១ ស្មើ​១ មាន​៤​ពិន្ទុ​ ឈរ​លើ​កំពូល​តារាង​ ​ខណៈ​ដែល​អៀរឡង់​ខាង​ជើង ឈ្នះ​១ ចាញ់​១ មាន​៣​ពិន្ទុ​ស្ថិត​នៅ​លេខ៣។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ក្រុម​ណា នឹង​រក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​នេះ?

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

– អាល្លឺម៉ង់ ជា​ក្រុម​ឈ្នះ​ពាន​ Euro ច្រើន​ជាង​គេ​ ៣​ដង​នៅ​ឆ្នាំ​ (១៩៧២, ១៩៨០, ១៩៩៦) ស្មើ​អេស្ប៉ាញ ខណៈ​ដែល​អៀរឡង់​ខាង​ជើង ទើប​តែ​ឡើង​លេង​ Euro លើក​ដំបូង​ទេ។

 

– ជួប​គ្នា​១៤​ដង​ចុង​ក្រោយ ​អាល្លឺម៉ង់​ឈ្នះ​​អៀរឡង់​ខាង​ជើង​៨​ដង (ស្មើ​៤ ចាញ់២)។ ជួប​គ្នា​៤​ដង​ចុង​ក្រោយ​ ​អាល្លឺម៉ង់​ឈ្នះ​ទាំង​៤​ដង ស៊ុត​​បាន​១៤​គ្រាប់ របូត​តែ​២​គ្រាប់​ប៉ុណ្ណោះ។

 

– នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​ក្នុង​ពាន​រង្វាន់​ធំ បើ​គិត​តាំង​ពី​​ World Cup ឆ្នាំ​១៩៥៨​មក ខណៈ​ដែល​ពេល​នោះ ក្រុម​ទាំង​២​បាន​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ២-២។

 

សម្ដី​​គ្រូ​បង្វឹក៖

 

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

Michael O’Neill គ្រូ​បង្វឹក​អៀរឡង់​ខាង​ជើង

 

Michael O’Neill គ្រូ​បង្វឹក​អៀរឡង់​ខាង​ជើង៖ “នេះ​ជា​ការ​ប្រកួត​ដ៏​តានតឹង​មួយ ព្រោះ​យើង​ត្រូវ​ការ​ពិន្ទុ​ចាំ​បាច់។ បើ​​យើង​អាច​រក​បាន ៣​ពិន្ទុ ឬ​១​ពិន្ទុ យើង​​នឹង​មាន​ឱកាស​​​ឡើង​ទៅ​វគ្គ​១៦​ក្រុម។ ​យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត ដូច​ពេល​ដែល​យើង​យក​ឈ្នះ​លើ​អ៊ុយក្រែន​ ២-០ យ៉ាង​ដូច្នោះ​ដែរ”។

 

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

Thomas Schneider ជំនួយ​ការ​គ្រូ​បង្វឹក​អាល្លឺម៉ង់

 

Joachim Löw គ្រូ​បង្វឹក​អាល្លឺម៉ង់ បាន​អវត្តមាន​ពី​សន្និសីទ​សារព័ត៌មាន​ម្សិល​​មិញ​ ដោយសារ​ផ្ដាស​សាយ ប៉ុន្តែ​ជំនួយ​ការ​​​របស់​លោក​​ Thomas Schneider ​​បាន​និយាយ​ថា៖ “យើង​តែង​តែ​ចង់​បញ្ចប់​ទៅ​ដោយ​ឈរ​លើ​កំពូល​តារាង ហើយ​យើង​គោរព​ដៃ​គូ​របស់​យើង។ អៀរឡង់​ខាង​ជើង ពួកគេ​លេង​វគ្គ​ជម្រុះ​បាន​យ៉ាង​អស្ចារ្យ​ និង​អាច​ជាប់​ដល់​វគ្គ​នេះ​ ​ដូច្នេះ​ពួកគេ​មិន​ចង់​​បាន​​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ល្អ​​បំផុត​ឡើយ”។

 

ជើង​កីឡាករ៖

 

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

សកម្មភាពក្រុម​អៀរឡង់​ខាង​ជើង ហ្វឹកហាត់

 

អៀរឡង់​ខាង​ជើង ពុំ​មាន​បញ្ហា​កីឡាករ​​ណា​របួស ឬ​ជាប់​ពិន័យ​ទេ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ពួកគេ​អាច​ជា៖ McGovern; Hughes, McAuley, Cathcart, J Evans; Ward, C Evans, Davis, Norwood, Dallas; Washington។

 

អាល្លឺម៉ង់ អាច​យក​៣​ពិន្ទុ​ពី​​អៀរឡង់​ខាង​ជើង​ បាន​អត់​យប់​នេះ?

សកម្មភាព​ក្រុម​អាល្លឺម៉ង់ ហ្វឹកហាត់

 

រីឯ​អាល្លឺម៉ង់ ក៏​ពេញ​ជើង​ដូច​គ្នា ប៉ុន្តែ​ Jerome Boateng, Sami Khedira និង​ Mesut Ozil ​នឹង​ជាប់​ពិន័យ​១​ប្រកួត ​បើ​បាន​កាត​លឿង​១​ទៀត​ ក្នុង​ប្រកួត​យប់​នេះ។ ​១១​នាក់​ដំបូង​របស់​ម្ចាស់​ជើង​ឯក​ World Cup 2014 អាច​ជា៖ Neuer; Höwedes, Boateng, Hummels, Hector; Kroos, Khedira; Özil, Götze, Schürrle; Müller។

 

ព្យាករ​គូ​​​នេះ​គឺ៖ អៀរឡង់​ខាង​ជើង​ ​០-២ ​អាល្លឺម៉ង់ , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*យប់​នេះ​ក៏​មាន​ការ​ប្រកួត​៣​គូ​ទៀត​ផង​ដែរ៖

 

– អ៊ុយក្រែន vs ប៉ូឡូញ (ម៉ោង​១១​:០០​យប់)
– ក្រូអាត vs អេស្ប៉ាញ (ម៉ោង​០២:០០​រំលង​អាធ្រាត្រ)
– សាធារណរដ្ឋឆេក vs ទួរគី (ម៉ោង០២:០០​រំលង​អាធ្រាត្រ)៕​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA | SkySports