ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​

បើទោះបីជា ម៉ៅ ហាជី មិនទាន់មានឈ្មោះជ្រកក្នុងផលិតកម្មណាមួយពេញមុខពេញមាត់ក៏ពិតមែនប៉ុន្តែតារាចម្រៀងដែលឡើងកូដខ្លាំងក្រោយពេលកម្មវិធី Cambodian Idol បញ្ចប់ទៅរូបនេះ បានចេញបទចម្រៀងថ្មីៗជាបន្ដបន្ទាប់ ហើយបទចម្រៀងនីមួយៗសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ចំពោះបទថ្មីចុងក្រោយដែលទទួលការចាប់អារម្មណ៍កាន់តែខ្លាំងនោះ មានចំណងជើងថា «ពុក» ។

«ពុក» ជាចម្រៀងមួយបទរៀបរាប់ពីវិប្បដិសារីរបស់កូនប្រុសមួយរូបទៅកាន់លោកឪពុក ដែលបង្កប់ទៅដោយទុក្ខសោកកម្សត់លន្លង់លន្លោច ស្ដាប់ហើយស្ទើរទប់ទឹកភ្នែកមិនបាន ជាស្នាដៃនិពន្ធរបស់លោក ងួន សុបិន ដែលជាអ្នកនិពន្ធ និង ជាតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនាពេលកន្លងមក ។ ជាមួយនឹងសំឡេងថ្នមបែបបំពេ ដាក់មនោសញ្ចេតនាដល់កម្រិត ក្នុងទំនុកច្រៀងប្រកបដោយអត្ថន័យកម្សត់នេះ លោក ម៉ៅ ហាជី បានទទួលការចាប់អារម្មណ៍ និង គាំទ្រយ៉ាងខ្លាំងពីមហាជនក្នុងបទចម្រៀងនេះ ដែលជាសញ្ញាពញ្ញាក់ឱ្យដឹងថា ម៉ៅ ហាជី នៅតែមានប្រជាប្រិយភាពមិនធម្មតា បើទោះបីជាលោកមិនទាន់បង្ហាញមុខច្រៀងក្នុងផលិតកម្មថោនពេញសិទ្ធិក៏ដោយ ។

ចង់ដឹងថា បទថ្មីរបស់លោក ម៉ៅ ហាជី មានភាពពីរោះក៏ដូចជាកម្សត់ចាក់ដោតបេះដូងកម្រិតណានោះ សូមស្តាប់ចម្រៀងខាងក្រោមទាំងអស់គ្នា ៕

ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​ ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​ ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​ ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​ ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​

ប្រភព៖ pmhotnews

  • ម៉ៅ ហា​ជី ចេញ​បទ «​ពុក​» ធ្វើឱ្យ​ស្តាប់​ស្រក់​ទឹកភ្នែក (​មាន​វីដេអូ​)​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/06/21  Category:វីដេអូ
Tags: