អិន​ចុច​ពិល ​១​គ្រឿង ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​បន្ទាប់​ពី​ពួក​គេ​បាន​​បន្លំ​លួច​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​អិន​ចុច​ពិល​១​គ្រឿង​តែ​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​លក់​ខោអាវ​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ តុង លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ រ៉េ​ត វ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ក្នុង​ពេល​ចាប់​ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1F-5556 ជា​ស្លាក​លេខ​ក្លែងក្លាយ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​បន្លំ​ចូល​ផ្ទះ​លក់​ខោអាវខាងលើ តែ​អ្នកលក់​រវល់​តែ​និយាយ​ជាមួយ​អ្នកទិញ​ផ្សេង​ទៀត ជនសង្ស័យ​ម្នាក់​បានឃើញ​ទូរស័ព្ទ​នៅ​លើ​តុក៏​ឆ្លៀតឱកាស​បន្លំ​យក តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់ ស្រែក​ចោរ​ៗ ធ្វើ​ឲ្យ​អ្នក​ជិតខាង និង អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​ដេញចាប់​បាន​ភ្លាម​ៗ​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ទើប​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កា​កាប ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកករណីមួយផ្សេងទៀត បុរស​ជា​ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១  ទម្ងន់​៨​ជី​កន្លះ​មួយ​ខ្សែ ពី​ស្ត្រី​ម្នាក់ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់ ហើយ​ជ្រុល​ទៅ​បុក​ នឹង​រថយន្ត​មួយ​គ្រឿង​ បណ្ដាល​ឲ្យ​ដួល​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥១ (​ប៉ាស្ទ័រ​) ​កែង​នឹង​ផ្លូវ​លេខ​៣៦០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​មានឈ្មោះ ថុ​ន ភក្តី អាយុ​១៦​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​C125 ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-7383 មួយ​គ្រឿង​តែ​ម្នាក់ឯង​ធ្វើ​សកម្មភាព​នោះ​។ ស្ត្រី​រង​គ្រោះ​មានឈ្មោះ សោ សុភាព អាយុ​៥៣​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការ​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ទីលំនៅ​ក្នុង​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​ម៉ាក SUZUKI HAYATE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-8086 មួយ​គ្រឿង ជាមួយនឹង​កូនស្រី​របស់​គាត់​ចំនួន​ពីរ​នាក់​ទៀត​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៣​នាក់​ជាមួយនឹង​កូនស្រី​របស់​គាត់​ដោយ​គាត់​ជិះ​ខាងក្រោយ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​នោះ ក៏​ស្រាប់តែ​លេចមុខ​បុរស​ជា​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់ឯង មក​ពីក្រោយ និង​ធ្វើ​សកម្មភាព​ឆក់​យក​ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​ដែល​មាន​ទម្ងន់​៨​ជី​កន្លះ ពី​ក​របស់​គាត់​តែ​ម្តង​។

ពេល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​ឆក់យ​កបាន​ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​ពី​ស្ត្រី​រង​គ្រោះ​បាន​ហើយ រូបគេ​ក៏​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​តែ​បែរជា​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​តែ​បើក​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​ដួល ហើយ​ក៏​ត្រូវ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​មក​ដល់ និង​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ ខ្សែ​ក​ផ្លា​ក​ទី​ន​មួយ​ខ្សែ​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ស្ត្រី​រង​គ្រោះ​វិញ ចំណែកឯ​បុរស​ជនសង្ស័យ​ជា​ចោ​ឆក់​ខ្សែ​ក​ខាងលើ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ធ្វើការ​សាកសួរ និង​កត់​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អិន​ចុច​ពិល ​១​គ្រឿង ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់

អិន​ចុច​ពិល ​១​គ្រឿង ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់

អិន​ចុច​ពិល ​១​គ្រឿង ធ្វើ​ឲ្យ​មនុស្ស​២​នាក់​ ស្ទើរ​ស្លាប់​ស្ទើរ​រស់