Now You See Me 2 ខ្សែភាពយន្តសៀករហ័សកម្ម ប្រចាំខែមិថុនា (មានវីដេអូខ្លី)

បីឆ្នាំបន្ទាប់ពីរឿងកាលពីវគ្គមុនដែលមានចំនងជើងថា "Now You See Me" ក្រុមអ្នកឆ្ពិនភ្នែក ទាំងបួនដែលមានឈ្មោះថា Four Horsemen បានត្រឡប់មកវិញជាមួយ នឹងទេពកោសល្យនៃការឆ្ពិនភ្នែកដ៏អស្ចារ្យ បន្ថែមទៀត។

ប៉ុន្តែក្រោយពេលដែលក្រុមអ្នកឆ្ពិនភ្នែកទាំងបួន Four Horsemen បានចាញ់ល្បិចរបស់អ្នកលេងសៀកម្នាក់ ពួកគេត្រូវបានអូសចូលទៅក្នុងអន្ទាក់ដែលពួកគេមិនអាច ដកខ្លួនបាន។ ក្រៅពីតួអង្គក្រុមអ្នកឆ្ពិនភ្នែក នៅមានតួអង្គល្បីៗកាលពីវគ្គមុនផងដែរ ជាមួយនឹងការឆ្ពិនភ្នែក និងល្បិចលេងសៀកថ្មីៗ ដើម្បីធ្វើអោយទស្សនិកជនទទួលអារម្មណ៍ប្លែកមួយកំរិតទៀត។ ដូច្នេះកុំព្រិចភ្នែកអោយសោះ ហើយចាំមើលអ្នកណាខ្លះដែលមានវត្តមានក្នុងរ៉ឿង "Now You See Me 2"។

នៅក្នុងនោះដែរ លោក Jesse Eisenberg សំដែងជា J. Daniel "Danny" Atlas លោក Woody Harrelson សំដែងជា Merritt / Chase McKinney លោក Dave Franco សំដែងជា Jack Wilder អ្នកនាង Lizzy Caplan សំដែងជា Lula May លោក Mark Ruffalo សំដែងជា Agent Dylan Rhodes លោក Jay Chou សំដែងជា Li លោក Daniel Radcliffe សំដែងជាWalter Mabry លោក Michael Caine សំដែងជា Arthur Tressler លោក Morgan Freeman សំដែងជា Thaddeus Bradley។
ដោយត្រូវក្រុម Horsemen យកឈ្នះក្នុងរឿងកាលពីវគ្គមុន និងការចាកចេញពីពិភពវេទមន្តរបស់លោក Morgan Freeman មិនមែនមានន័យថាហ្គេមបានបញ្ចប់ទេ ពីព្រោះលោកនឹងចាកចេញពីការឃុំឃាំង ហើយគាត់នឹងមិនចាញ់ការបោកបញ្ឆោតរបស់ពួកគេទៀតឡើយ។  

ទស្សនា Trailer ទី ១ និងទី ២ នៅក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload