គ្រួសារ​រងគ្រោះ រលំ​ផ្ទះ របើក​ដំបូល​ដោយ​ខ្យល់​កន្ទ្រាក់ ត្រូវ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប​

គ្រួសារ​រងគ្រោះ រលំ​ផ្ទះ របើក​ដំបូល​ដោយ​ខ្យល់​កន្ទ្រាក់ ត្រូវ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប​



សៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៦៩​គ្រួសារ​ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ទ្រាក់​ រលំ​ផ្ទះ របើក​ដំបូល​ផ្ទះ កាលពី​កាលពី​រសៀល​ថ្ងៃទី​១៩ ខែ មិថុនា ឆ្នាំ​២០១៦ មកពី​៦​ភូមិ​ក្នុង​ឃុំ​៣ របស់​ស្រុក​ពួក ខេត្ត​សៀមរាប ត្រូវ​បាន​លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិការ​កាក​បាទ​ក្រហម​ខេត្ត និង លោកស្រី​ទោម​ចន្ថា​ នូ​ផល្លា​សមាជិកា​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ខេត្ត ត្រូវ​បាន​នាំ​យក​អំណោយ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចែកជូន​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ នៅក្នុង​បរិវេណ​វត្ត​វត្ត​ព្រះអង្គ​ទ្រង់ ស្រុក​ពួក ខេត្តសៀមរាប។

តាម​សេចក្តីរាយការណ៍​របស់​លោក ស៊ិន ចាន់ថុល អភិបាលរង​ស្រុក​ពួក បាន​ឲ្យ​ដឹងថា នា​រសៀល​ថ្ងៃទី​១៩ ខែ មិថុនា ឆ្នាំ​២០១៦ នៅលើ​ភូមិសាស្ត្រ​ស្រុក​ពួក មាន​ភ្លៀង​លាយឡំ​ទៅដោយ​ខ្យល់ក​ន្ទ្រា​ក់ និង ផ្គរ​ន្ទះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​៣ របស់​ស្រុក​ពួក មាន​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ​ចំនួន ៦៩​ខ្នង ដួលរលំ និង របើក​ដំបូល ក្នុងនោះ​រលំ​ផ្ទះ​អស់ ០៩​ខ្នង របើក​ដំបូល ៦០​ខ្នង មិនបាន​ប៉ះពាល់​ដល់​មនុស្ស​របួស​ឡើយ។

តាម​ការ​បញ្ជាក់​របស់​លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត បាន​ឲ្យ​ដឹងថា ការផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ មាន​ចំនួន ៦៩​គ្រួសារ ដោយ​មួយ​គ្រួសារ​ទទួលបាន​សង្ក​សី ១០​សន្លឹក អង្ករ​២៥​គ​ក្រ ថវិកា ១០​ម៉ឺន​រៀល និង គ្រួសារ​ផ្ទះ​របើក​ដំបូល អង្ករ​២៥​គ​ក្រ តង់​កៅស៊ូ ០១ និង ប្រាក់ ៣​ម៉ឺន​រៀល ផង​ដែរ ។​

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​រងគ្រោះ​នា​ឱកាស​នោះ​លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក្នុងនាម​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​របស់​សម្ដេច​ទាំងពីរ​ក្នុង​ការ​ស្តែង​នូវ​ការ​សោកស្ដាយ​អាណិត​អាសូរ ចំពោះ​បងប្អូន​ដែល​ទទួលរង​គ្រោះ​ដោយ​គ្រោះធម្មជាតិ​នឹកស្មាន​មិន​ដល់​នៃ​ការ​វិនាសកម្ម​ដែល​ធ្វើ​ឲ្យ​បាត់បង់​ខូចខាត ផ្ទះសម្បែង​របស់​បងប្អូន ដែល​បាន​ខិតខំ​កសាង​នូវ​ជីវភាព​របស់​ខ្លួន ដើម្បី​មាន​ទី​ជម្រក​រស់នៅ​សមរម្យ ប្រកបដោយ​សុភមង្គល​។ លោកស្រី​ក៏បាន​លើក​ផង​ដែរ​ថា​ ការ​បម្រែបម្រួល​អាកាសធាតុ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​កំណើន​កម្ដៅ​នៃ​ភពផែន​ដី​មានការ​កើន​ឡើង​នូវ​រលក​កំដៅ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ជួប​នូវ​បញ្ហា​គ្រោះធម្មជាតិ ដែល​បង្ក​ឲ្យ​កើត​
មាន​ប្រធាន​ស័​ក្ត​នេះ​ឡើង ក៏​បណ្តាល​មកពី​កត្តា​មនុស្ស និង ធម្មជាតិ ។ លោកជំទាវ​បាន​បន្តទៀតថា កាលពី​រដូវ ប្រាំង ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន ទទួលរង​ការ​ខ្វះខាត​នូវ​ទឹក​ប្រើប្រាស់ ហើយ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​ដូច​អាជ្ញាធរ​ខេត្ត​សាខា​កាកបាទក្រហម​ខេត្ត​កងកម្លាំងប្រដាប់អាវុធ ចុះ​ជួយ​ធ្វើការ​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ឥត​ទឹក​ប្រើប្រាស់​ឡើយ។ លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុងពេលដែល​អាកាសធាតុ​មានការ​ប្រែប្រួល​នេះ ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បញ្ហា​សុខភាព អនាម័យ ក្នុង​ការ​រស់នៅ​ក្នុង​ក្រុមគ្រួសារ ជាសំខាន់​កុមារ​តូចៗ

ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​រង​ទទួល​ជំងឺ​ផ្សេងៗ​និង ផ្ដាំផ្ញើ​ដល់​បងប្អូន​ជនរងគ្រោះ​ទាំងអស់​នៅ​មាន​ប្រធាន​ស័ក្ត​ណាមួយ​កើតឡើង សូម​រត់​រក​នូវ​ទីកន្លែង​សុវត្ថិភាព និង ត្រូវ​ធ្វើ​ការ​ជួសជុល​លំនៅដ្ឋាន​របស់​ខ្លួន​ឡើងវិញ​ដើម្បី​ឲ្យ​រស់​នៅ​បាន​សមរម្យ ព្រមទាំង​ត្រូវ​ត្រៀមលក្ខណៈ​នូវ​ឧបករណ៍​សម្ភារៈ​កសិកម្ម​ក្នុង​ការងារ​បង្កបង្កើន​ផល ដោយ​រដូវវស្សា​បាន​ចូល​មក​ដល់​ហើយ​។​អំណោយ​ផ្តល់​ជូន​បងប្អូន​តិចតួច​ក៏​ពិតមែន ដែល​មិនបាន​ស្មើ​ទៅ​នឹង​ការ​ខូច​ខាត​របស់​បង​ប្អូន​តែ​បាន​ជួយ​ដោះស្រាយ​ក្នុង​គ្រា​លំបាក​បាន​មួយ​រយៈ ហើយ​ការ​ចែក​ជូន​នេះ​ដោយ​មិនបាន​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ និង​មាន​និន្នាការ​នយោបាយ​ណាមួយ​ឡើយ គឺ​ធ្វើឡើង​ក្នុង​ទឹកចិត្ត​មនុស្សធម៌។

នា​ព្រឹក​នោះ​ដែរ​គណៈប្រតិភូ​សាខា​កាកបាទក្រហម​ខេត្ត ក៏បាន​បន្ត​ទៅ​ចែក​ជូន​បងប្អូន​រងគ្រោះ ដោយ ខ្យល់​កន្ទ្រាក់ ចំនួន ២៤​គ្រួសារ នៅ​ស្រុក​អង្គរធំ ខេត្ត​សៀមរាប ក្នុង​នោះ​រលំ​ផ្ទះ ១១​ខ្នង របើក​ដំបូល ១៣​ខ្នង និង រន្ទះបាញ់​មនុស្ស​ស្លាប់​០១​នាក់​ផង​ដែរ ។ ក្នុង​នោះ​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ស្លាប់​ដោយ​រន្ទះបាញ់ នូវ​អង្ករ ៥០​គ​ក្រ និង ថវិកា​៥០​ម៉ឺន​រៀល​ផង​ដែរ ៕
គ្រួសារ​រងគ្រោះ រលំ​ផ្ទះ របើក​ដំបូល​ដោយ​ខ្យល់​កន្ទ្រាក់ ត្រូវ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប​

គ្រួសារ​រងគ្រោះ រលំ​ផ្ទះ របើក​ដំបូល​ដោយ​ខ្យល់​កន្ទ្រាក់ ត្រូវ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប​

គ្រួសារ​រងគ្រោះ រលំ​ផ្ទះ របើក​ដំបូល​ដោយ​ខ្យល់​កន្ទ្រាក់ ត្រូវ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទ​ក្រហម​ខេត្ត​សៀមរាប​