រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ប្រណីត​ ចាប់ពី​យប់​ ព្រឹក​ឡើង​ធំ​ក្លិន​មិន​សូវ​ស្រួល

រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ប្រណីត​ ចាប់ពី​យប់​ ព្រឹក​ឡើង​ធំ​ក្លិន​មិន​សូវ​ស្រួល



ស្ទឹងត្រែង ​៖ ​​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ធ្នង់​មួយ​គ្រឿង​(​ប៉ា​កកេ​)​ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ស្ទាក់​ចាប់​បាន​ រួច​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ហើយ​រហូត​មក​ដល់​ពេលនេះ ​គេ​មិន​ទាន់​បាន​បញ្ជូន​ទៅ​ឲ្យ​ជំនាញ​នៅ​ឡើយ (កំពុង​ធំ​ក្លិន​មិន​សូវ​ស្រួល)។

រថយន្ត​ដឹក​ឈើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ​ត្រង់​ផ្លូវបំបែក​អូរ​ពងមាន់ ស្ថិត​ក្នុង​ភូមិ​រាជានុកូល សង្កាត់​ស្ទឹងត្រែង ក្រុង​ ខេត្ត​ស្ទឹងត្រែង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​​​ខាង​លើ​​​ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង ​ដឹក​អ្នកដំណើរ​ពណ៌​ស ​ស្លាក​លេខ​ភ្នំពេញ 2AJ-8234​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ផ្ទុក​ទៅ​ដោយ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​(​ប៉ាកកេរ​)​ជាច្រើន​សន្លឹក​កន្លះ​រថយន្ត។

ក្រោយ​ការ​ឃាត់​រថយន្ត​ខាងលើ​រួចមក​ឃើញ​ថា​ រថយន្ត​នោះ​ពិតជា​ដឹក​ឈើ​ប្រណីត ពិត​ប្រាកដ​មែន។ ចំណែក​ឯ​ម្ចាស់​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ តែ​សមត្ថកិច្ច​មិន​បាន​ប្រាប់​ថា​មាន​ឈ្មោះ​អី​នោះ​ឡើយ​ ហាក់​បី​ដូច​ជា​មាន​ការ​បិទបាំង​ជាមួយ​អ្នក​យក​ព័ត៌មាន ​ហើយ​ រហូតដល់​ម៉ោង​ជិត​១៦​ល្ងាច​ថ្ងៃ​២១​ដដែល​នេះ​ សមត្ថកិច្ច​មិនទាន់​ប្រគល់ ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ។

ពាក់ព័ន្ធ​ករណី​ខាង​លើ ​​ត្រូវ​បាន​លេច​ឮ​ដំណឹង​ថា មាន​មនុស្ស​ម្នាក់​ឈ្មោះ យៀប សុវណ្ណ​រ៉ា ដែល​ជា​អ្នក​រត់​តាក់ស៊ី ស្ទឹងត្រែង​-​ភ្នំពេញ ត្រូវជា​ប្អូនថ្លៃ​អ្នក​មាន​អំណាច​ម្នាក់​នៅ​ក្នុង​ខេត្ត កំពុង​រត់ការ​សមត្ថកិច្ច​សុំ​សម្របសម្រួល ឲ្យ​​មាន​ការ​ដោះលែង​រថយន្ត​នោះ​ផង​ដែរ។

រហូតមកដល់​ម៉ោង​១៦​រសៀល​ថ្ងៃ​២១​ ខែ​មិថុនា​នេះ រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ខាង​លើ​​ កំពុង​រក្សាទុក​ស្នងការ​នគរបាល​ខេត្ត គេ​មិនទាន់​ឃើញ​មានការ​ផ្ទេរ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​នៅឡើយ​ទេ៕

រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ប្រណីត​ ចាប់ពី​យប់​ ព្រឹក​ឡើង​ធំ​ក្លិន​មិន​សូវ​ស្រួល

រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ប្រណីត​ ចាប់ពី​យប់​ ព្រឹក​ឡើង​ធំ​ក្លិន​មិន​សូវ​ស្រួល

រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​ប្រណីត​ ចាប់ពី​យប់​ ព្រឹក​ឡើង​ធំ​ក្លិន​មិន​សូវ​ស្រួល