អាជ្ញាធរ​ក្រុង​សៀមរាប​ចុះ​បូមទឹក​ដក់​តាមផ្លូវ​ក្រោយ​ភ្លៀង​កាលពី​យប់​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-21-2016, 4:07 pm         172

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាជ្ញាធរ​ក្រុង​សៀមរាប​ចុះ​បូមទឹក​ដក់​តាមផ្លូវ​ក្រោយ​ភ្លៀង​កាលពី​យប់​​សៀមរាប​៖ ក្រុមការងារ​របស់​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប តាំងពីព្រឹក បានចេញ​បេសកកម្ម​ចុះ​បូមទឹក​ដក់ នៅតាម​ផ្លូវ និង​ពិនិត្យ​លូ​ជាច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ទឹក​មិនអាច​ហូរ​ចូល​។ សកម្មភាព​តាំងពីព្រឹក និង​ដែល​បានបញ្ចប់​នៅ​រសៀល​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី​២១ មិថុនា​នេះ អភិបាលរង​ខេត្តសៀមរាប លោក គឹម ឆៃ​ហៀ​ង បាន​ដឹកនាំ​ក្រុមការងារ​ផ្ទាល់ ចុះ​បូម​លូ​មួយចំនួន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្តុ​ប​ទន្លេសាប ដល់​រង្វង់​មូល​ព្រលានយន្តហោះ​សៀមរាប​។ ភ្លៀង​មួយ​មេ​ធំ​កាលពី​ល្ងាច​ថ្ងៃទី​២០ មិថុនា និង​បន្ត​រលឹម​ពេលយប់​ផង​នោះ បាន​បង្ក​ឲ្យ​ផ្លូវ​មួយចំនួន មានការ​ដក់​ទឹក ដែល​បង្ក​ការរំខាន​ដល់​ភ្ញៀវទេសចរ ក៏ដូចជា​ប៉ះពាល់​ដល់​សោ​ភណ្ឌ​ទីក្រុង​សៀមរាប​ទាំងមូល​។​

​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ លោក គឹម ឆៃ​ហៀ​ង បាន​ឲ្យ​ដឹងថា ក្រុមការងារ​របស់​ម​ន្ទីរ​សាធារណការ បាន​បូម​លូ​ចំនួន​៧​កន្លែង ដែលមាន​ការកកស្ទះ និង​មិនអាច​ឲ្យ​ទឹក​ហូរ​ចូល​។ លូ​ទាំងនោះ គឺ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ឆ្ព​ស់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រទេស​កម្ពុជា​ទទួលរ​ង​សម្ពាធ​ទាប ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៧ មិថុនា ក្នុងនោះ​ក៏មាន​ខេត្តសៀមរាប​ផងដែរ​៕

អាជ្ញាធរ​ក្រុង​សៀមរាប​ចុះ​បូមទឹក​ដក់​តាមផ្លូវ​ក្រោយ​ភ្លៀង​កាលពី​យប់​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-21-2016,  4:07 pm         172