CNRP ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ដាក់​អ្នក​ជាប់ពន្ធនាគារ​ចេះ​ជក់បារី និង​មិន​ជក់បារី ដាច់ពីគ្នា​ និពន្ធដោយ : រុង រឿង       June-21-2016, 4:10 pm         330

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CNRP ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ដាក់​អ្នក​ជាប់ពន្ធនាគារ​ចេះ​ជក់បារី និង​មិន​ជក់បារី ដាច់ពីគ្នា​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ បាន​ទៅ​សុខទុក្ខ​មន្ត្រី​និង​សកម្មជន​បក្ស​របស់ខ្លួន​ចំនួន ១៥ នាក់ ដែល​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។ ក្រោយពី​ជួប​សកម្មជន​ខ្លួន ហើយ​តំណាងរាស្ត្រ​បក្សប្រឆាំង គ្រោង​នឹងដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​បែងចែក​អ្នកជាប់ពន្ធនាគារដែល​ចេះជក់បារី  និង​អ្នក​មិន​ជក់បារី នៅ​បន្ទប់​ផ្សេង​ពីគ្នា​។​

​លោក អេង ឆៃអ៊ាង ជា​អ្នកដឹកនាំ​តំណាងរាស្ត្រ​ជួប​សកម្មជន​នៅ​ពន្ធនាគារ​ព្រៃ​ស បាន​ថ្លែងថា មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៥ កំពុងមាន​បញ្ហា​សុខភាព ពីព្រោះ​តែ​ការ​បម្រែបម្រួល​អាកាសធាតុ ហើយ​មិនមាន​ពេទ្យ​ព្យាបាល​ដិតដល់ ដោយសារ​ចំនួន​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ច្រើន​។ ក្រៅពី​មាន​បញ្ហា​សុខភាព លោក អេង ឆៃអ៊ាង ក៏​បញ្ជាក់ថា មន្ត្រី និង​សកម្មជន​របស់ខ្លួន កំពុងមាន​បញ្ហា​ពិបាក​មួយទៀត គឺ​មន្ត្រី​ពន្ធនាគារ​ដាក់ចូល​គ្នារ​វាង​អ្នក​ជក់បារី និង​អ្នក​មិន​ជក់បារី​។ លោក​ថា ការដាក់​លាយ​ចូលគ្នា​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជាប់ពន្ធ​គារ​ដែល​មិនចេះ​ជក់បារី​ខ្លាំងណាស់​។​

​លោក អេង ឆៃអ៊ាង បន្ថែមថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​ពិ​និ​ត​មើល​ស្ថានភាព​សុខភាព​របស់​អ្នក​ជាប់ពន្ធនាគារ និង​ស្នើ​ឲ្យ​ក្រសួង​ដាក់​អ្នកជាប់ឃុំឃាំង​ដែល​ជក់បារី​នៅក្នុង​បន្ទប់​មួយ និង​អ្នក​មិន​ជក់បារី​នៅក្នុង​បន្ទប់​មួយ​ផ្សេងគ្នា​។

​សូមបញ្ជាក់​មន្ត្រី​នឹង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុងតែ​ជាប់ឃុំ​ឃាំង​នៅ​តុលាការ​នោះ រូ​ម​មាន​លោក មា​ជ សុវណ្ណារ៉ា ២.​ឃិន ជំរឿន ៣. ស៊ុំ ពុ​ទ្ធី ៤. អឿ ណា​រិ​ទ្ធ ៥. អាន បឋម ៦. សាន សីហៈ ៧. សាន គីមហេង ៨. នាង សុ​ឃុន ៩. រឿន ចាន់​ត្រា ១០. ទេព ណារិន ១១. អ៊ុក ពេជ្រ​សំណាង ១២. កែ ឃីម ១៣. យន់ គីម​ហួរ ១៤. យា ថុង ១៥. គង់ រៃ​យ៉ា​។  ចំណែក​លោក អ៊ុំ សំអាន សមាជិក​រដ្ឋសភា លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា និង​លោក ស៊ា​ង ចែត ក្រសួង​មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជួប​សួរសុខទុក្ខ​ឡើយ ក្រោម​ហេតុផល​ថា ជន​ទាំង ៣ នោះ កំពុងស្ថិត​នៅក្រោម​នីតិ​វិធី​របស់​តុលាការ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ នៅតែ​បន្តថា ការចាប់ខ្លួន​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​សកម្មជន​របស់ខ្លួន គឺជា​រឿង​នយោបាយ ដែល​ត្រូវ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​។ លោក អេង ឆៃអ៊ាង នៅតែមាន​សង្ឃឹមថា អ្នកនយោបាយ​បក្ស​ទាំងពីរ នឹង​ជួបចរចា​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​៕